(បរទេស)៖ បើយោងតាមស្ថិតិរបស់ Richest Royal បានបង្ហាញឲ្យដឹងថា មានមហាសេដ្ឋីស្ថិតនៅគ្រួសាររាជវង្សចំនួន ១០រូប ដែលត្រូវបានគេចាត់ទុកថា មានជាងគេបំផុត ក្នុងពិភពលោក ប្រចាំឆ្នាំ២០១៥។ សូមអាន និងមើលខាងក្រោមនេះទាំងអស់គ្នា៖
១. មហាក្សត្រី Elizabeth II ៖ ជាមហាក្សត្រីទី១៦ នៃរដ្ឋជាសមាជិកចំនួន៥៣ របស់ចក្រភពអង់គ្លេស ដែលត្រូវបានគេទទួលស្គាល់ថា ជាមហាសេដ្ឋីស្ថិតក្នុងគ្រួសាររាជវង្សទី១ ដ៏មានជាងគេបំផុតរបស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ៨៩ពាន់លានដុល្លារអាមេរិក។
២. ព្រះអង្គម្ចាស់ Hamad ibn Isa Al Khalifa ៖ ជាស្ដេចនៃប្រទេសបារ៉ែន ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥២ ពាន់លានដុល្លារអាមេរិក។
៣. លោក Khalifa bin Zayed Al Nahyan ៖ ជាប្រធានាធិបតីរបស់ប្រទេសអារ៉ាប់រួម ត្រូវបានគេចាត់ទុកថា ស្ថិតនៅក្នុងចំណោមគ្រួសាររាជវង្ស ដ៏មានជាងគេបំផុតរបស់ពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៤៤ ពាន់លានដុល្លារអាមេរិក។
៤. ព្រះអង្គម្ចាស់ Bhumibol Adulyadej ៖ ជាស្ដេចរបស់ប្រទេសថៃ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៥២ ពាន់លានដុល្លារអាមេរិក។
៥. លោក Sheikh Mohammed bin Rashid Al Maktoum ៖ ជាអនុប្រធានាធិបតីនៃប្រទេសអារ៉ាប់រួម ត្រូវបានគេស្គាល់ថា ស្ថិតនៅក្នុងចំណោមគ្រួសាររាជវង្ស ដ៏មានជាងគេបំផុតរបស់ពិភពលោក ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣៧ ពាន់លានដុល្លារអាមេរិក។
៦. លោក Sheikh Sabah IV bin Ahmad Al-Sabah ៖ សម្រាប់លេខរៀងទី៦ ស្ថិតក្នុងគ្រួសាររាជវង្ស ដ៏មានជាងគេបំផុតនោះ គឺលោក Sheikh Sabah IV bin Ahmad Al-Sabah ជានាយករដ្ឋមន្ត្រីនៃប្រទេស Kuwait ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៣ ពាន់លានដុល្លារអាមេរិក។
៧. ព្រះអង្គម្ចាស់ Sultan Qaboos Bin Said Al-Said ៖ ជាស្ដេចរបស់ប្រទេស Oman ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៨ ពាន់លានដុល្លារអាមេរិក។
៨. ព្រះអង្គម្ចាស់ Hamad bin Khalifa Al Thani ៖ ជាស្ដេចនៃប្រទេស Qatar ដែលទ្រព្យសម្បត្តិសុទ្ធរបស់ព្រះអង្គ គឺមានប្រភពមកពីការវិនិយោគទុន លក់ប្រេង និងឧស្ម័នធម្មជាតិរបស់ប្រទេស។
៩. ព្រះអង្គម្ចាស់ Willem-Alexander ៖ ជាស្ដេចរបស់ប្រទេសហូទ្បង់ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ១៥ ពាន់លានដុល្លារអាមេរិក។
១០. ព្រះអង្គម្ចាស់ Hassanal Bolkiah ៖ ជាស្ដេចរបស់ប្រទេសព្រុយណេ ដែលមានទ្រព្យសម្បត្តិសុទ្ធចំនួន ៣៦ ពាន់លានដុល្លារអាមេរិក៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី