CamNews

តារា 

ផែ សុផាន់ណា បង្ហាញ​គូ​ស្នេហ៍​បញ្ជាក់​ថា ខ្លួន​មិន​មែន​ ជា​មនុស្ស​នៅ​ទំនេរ

ភ្នំពេញ៖ តារាសម្ដែងស្រស់សង្ហា លោក ផែ សុផាន់ណា ត្រូវបានគេដឹងថា ជាតារាម្នាក់ក្នុងចំណោម តារាសម្ដែងជាច្រើនទៀត ហ៊ាននិយាយចំៗ ចំពោះការដាក់បញ្ចាំងរឿងភាគថៃ ក្នុងកញ្ចក់ទូរទស្សន៍ក្នុងប្រទេសកម្ពុជា និង បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំង រហូតសារព័ត៌មានក្នុងស្រុកនានា បានចុះផ្សាយសម្ដីរបស់លោកព្រោងព្រាត ដើម្បីឲ្យក្រសួង ឬស្ថាប័នពាក់ព័ន្ធ មានវិធានការ។ ថ្មីៗនេះ តារាសម្ដែង ផែ សុផាន់ណា បានបង្ហាញវត្តមានសង្សារដ៏ស្រស់ស្អាតរបស់ខ្លួន ឲ្យមហាជនបានស្គាល់ ខណៈដែលស្រីស្រស់ជាគូស្នេហ៍ ជាមនុស្សម្នាក់ស្ថិតក្នុង ត្រកូលអ្នកមានទ្រព្យមធ្យម ទោះមិនមែនជាអ្នកសិល្បៈក្ដី។

តារាសម្ដែង ផែ សុផាន់ណា តែងតែលេចមុខ ជាហូរហែ ក្នុងការសម្ដែងបទ ចម្រៀងកាយវិកា របស់ផលិតកម្មចម្រៀងនានា ។ ក្នុងនោះគេឃើញលោក សម្ដែងឲ្យផលិតកម្មហង្សមាស ច្រើនបំផុត និងរឿងភាគខ្លះ ។ លោកមិនសូវល្បីល្បាញខ្លាំងរហូតឡើង ជាតារាសម្ដែងកំពូលនោះទេ ។

ថ្មីៗនេះ ទស្សនិកជនស្រីៗ អន់ចិត្តមិនតិចទេ ក្រោយពីលោក ផែ សុផាន់ណា បានបង្អួត គូស្នេហ៍នៅក្នុងបណ្ដាញសង្គម Facebook ថតរូបយ៉ាងកៀកកិត ដែលមិនមែនជារូបភាព បែបរោលរាលទេ ប៉ុន្តែក៏មានដូចជាថើបគ្នា ផងដែរ ធ្វើឲ្យអ្នកគាំទ្រលោក ដឹងថា ពេលនេះមានម្ចាស់បេះដូងហើយ មិនមែនទំនេរដូចមុនទេ។

សង្សាររបស់លោក ផែ សុផាន់ណា ត្រូវបានគេស្គាល់ថា មានឈ្មោះក្នុងបណ្ដាញសង្គម «សាសា» មានអាយុម្ភៃ២៧ឆ្នាំ មានអាជីវកម្មផ្ទាល់ខ្លួន គឺលក់គ្រឿងសំអាងតាមអ៊ិនធើណែត តែមិនមែនជាកូនអ្នកមានស្តុកស្ដមណាម្នាក់ឡើយ ហើយរស់នៅក្នុងជីវភាព យ៉ាងសាមញ្ញបំផុត ។

លោក ផែ សុផាន់ណា ថ្វីដ្បិតតែមិនល្បីល្បាញខ្លាំង តែលោកបានប្រើជីវិតយ៉ាងសាមញ្ញ ស្ទើរមិនគួរឲ្យជឿ ។ រាល់ល្ងាចពេលទំនេរពីការងារ គេឃើញលោក ជិះម៉ូតូអាសង់ ទៅលេងបាល់ ហើយគេចំណាំមុខលោកយ៉ាងច្បាស់ថា ជាតារាសម្ដែងមួយរូប ព្រោះលោកមិនសូវពាក់ម៉ាស ដូចតារាមួយចំនួនទេ ។ ទស្សនិកនៅតែសរសើរភាពក្លាហាន ចំពោះស្នេហ៍ស្មោះ ដែលលោកមានចំពោះគូស្នេហ៍ ដែលផ្ទុយពីតារាខ្លះ លាក់មុខលាក់ក្រោយ មិនហ៊ានបង្ហាញមហាជនឲ្យដឹងទេ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Phea sophanna Star news Local news