CamNews

សំណើច 

សំណើច រឿង៖ ឆ្កួត ដដែល! ហេ! ហេ!

ឆ្លងកាត់ការព្យាបាលយ៉ាងយូរ ក្រុមគ្រូពេទ្យបាន ធ្វើតែស្តសាកល្បង អ្នកជម្ងឺឆ្កួតម្នាក់
នៅក្នុងមន្ទីរពេទ្រឆ្កួត។

គ្រូពេទ្យ សួរថា៖ បើគេអោយលុយឯង ១០,០០០ ដុល្លារ តើឯងយកលុយនេះ ទៅធ្វើអី?

អ្នកជម្ងឺ ឆ្លើយ៖ ខ្ញុំនឹងរៀបការ ជាមួយនារីម្នាក់ ដ៏សែនស្អាត!

លោកគ្រូពេទ្យញញឹម រួចសួរបន្តថា៖  ថ្ងៃរៀបការយប់ឡើង គេធ្វើអី?

អ្នកជម្ងឺ ឆ្លើយ៖ យប់ឡើងគេ ផ្សំដំណេក!

គ្រូពេទ្រ៖ អើ..! ជិតជាហើយ...! ចុះពេលផ្សំដំណេក គេធ្វើម៉េច?

អ្នកជម្ងឺឆ្លើយ៖ ដំបូង អោបគ្នា និង ថើបគ្នា!

គ្រូពេទ្រ៖ អើ..! ដឹងខុសដឹងត្រូវ មែនទែនហើយ..! ហើយធ្វើម៉េចទៀត?

អ្នកជម្ងឺឆ្លើយ៖ ស្រាតខោខ្លី ចេញ!

គ្រូពេទ្រ៖ អើ..! ជាមែនទែនហើយ! ហើយចុងក្រោយគេ ធ្វើម៉េចទៀត?

អ្នកជម្ងឺឆ្លើយ៖ ស្រាតខោហើយ រុះយកកៅស៊ូខោ ធ្វើចំពាមបាញ់សត្វ លេង ជាមួយ
លោកគ្រូពេទ្រ! ហេ..! ហេ..!

គ្រូពេទ្រ៖ ឆ្កួត ដដែល!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke