CamNews

កំសាន្ត 

អេណា អ៊ីគីតា បង្ហាញ មហិច្ឆតាចង់សម្ដែងជាតួឯក លើកដំបូង

ភ្នំពេញ៖ តារាសម្តែងវ័យក្មេង និយមស្លៀកពាក់សិចស៊ី បញ្ចេញសាច់ភ្លៅ និង ដើមទ្រូងបង្អួត ប្រុសៗ នាង អេណា អ៊ីគីតា បន្ទាប់ពីលេចឈ្មោះល្បី តាមរយៈតួសម្តែង និងការលេចមុខក្នុងស្ប៉តផ្សាយពាណិជ្ជកម្ម ពិសេសតាមរយៈការបង្អួត សម្រស់សិចស៊ីមកនោះ មុននេះនាងហាក់ស្ងប់ស្ងាត់ បាត់មុខពីទីផ្សារសម្តែងខុសប្លែក ពីគ្រាដំបូងទើបចូលសិល្បៈ។ ប៉ុន្តែឈានចូលមកដល់ ជិតពាក់កណ្តាល ឆ្នាំ២០១៥ទីផ្សារ សម្តែងរបស់នាងហាក់មានភាពកម្រើកឡើងវិញ។

ប្រាប់គេហទំព័រ LookingTODAY តាមរយៈសារអេឡិចត្រូនិច នាព្រឹកថ្ងៃទី១១ខែមេសា ឆ្នាំ២០ ១៥នេះ កញ្ញា អេណា អ៊ីគីតា បាននិយាយប្រាប់ថា នៅចុងឆ្នាំ២០១៤ រហូតមកដល់ចុងខែមករា ឆ្នាំ២០១៥ទីផ្សារ សិល្បៈរបស់នាង គឺមានការធ្លាក់ចុះច្រើន ទាំងការសម្តែង និងចេញតាមកម្មវិធីផ្សេងៗ ដោយមិនដឹងច្បាស់ ពីមូលហេតុ។ ដោយឡែកចូលមកដល់ដើមខែមិនា រហូតដល់បច្ចុប្បន្ន គឺដូចជាមានភាពល្អប្រសើរ ជាងមុនខ្លះវិញ ព្រោះមានគេទាក់ថតច្រើន តែបានត្រឹម តែសម្តែងជាតួចៗ។

អេណា អ៊ីគីតា តារាយេ បែបនារីសម័យថ្មី បាននិយាយបន្តទៀតថា «ឥឡូវនេះមានគេទាក់ទង ហៅខ្ញុំថតសម្តែងមួយៗដែរ តែក្នុងនោះ ភាគច្រើនបានសម្តែងត្រឹមតែ តួរងប៉ុណ្ណោះ ! ប៉ុន្តែណ្ហើយចុះ បានតួអីក៏បានចុះ ឱ្យតែការងារ គឺពេញចិត្តតែទាំងអស់ហ្នឹង គ្រាន់តែថា បើ សិនបានសម្តែងធ្វើជាតួឯកម្តង មិនដឹងថាល្អប៉ុណ្ណាទេខ្ញុំ ..»។

តារាសម្តែង អេណា អ៊ីគីតា បានបន្ថែមថា ចាប់តាំងពីចូលដល់ឆ្នាំថ្មី នេះនាងហាក់ ដូចជាមាន យឺអ៊ុនឡើងវិញបន្តិច ទាំងការងារសិល្បៈ និងរឿងផ្ទាល់ខ្លួន។ យ៉ាងណានោះសង្ឃឹមថា ពេលខាងមុខនេះ កាន់តែមានយឺអ៊ុនខ្ពស់ឡើងជាងនេះ ទៀតទៅចុះ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh