CamNews

ព័ត៌មានអន្តរជាតិ 

Update៖ អ្នកស្លាប់កើនដល់ ២៧នាក់ និង០២នាក់ទៀតបន្តបាត់ខ្លួន បន្ទាប់ពីទូកដឹកមនុស្ស ១៥០នាក់លិចក្នុងទន្លេ

(បាងកក)៖ អាជ្ញាធរថៃបានឱ្យដឹងថា ទូកដឹកអ្នកដំណើរមួយគ្រឿង ដែលមានមនុស្សជិះសរុប ១៥០នាក់ បានលិចទៅក្នុងដងទន្លេមួយ នៃខេត្តភាគកណ្តាលប្រទេសថៃ នៅថ្ងៃអាទិត្យ បានបណ្តាលឲ្យ មនុស្សសរុប ២៧នាក់ហើយបាត់បង់ជីវិត ខណៈ០២នាក់ផ្សេងទៀតនៅបន្តបាត់ខ្លួននៅឡើយ។ នេះបើតាមការចេញផ្សាយដោយ  ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី២០ ខែកញ្ញា ឆ្នាំ២០១៦។

មន្ត្រីប៉ូលិសជាតិថៃលោក Thanat Saengaroon បានឲ្យដឹងទៀតថាមនុស្សដែលស្លាប់ទាំង អស់នោះ គឺបានធ្វើដំណើរតាមទូកត្រឡប់មកពីធ្វើពិធីបុណ្យមួយ ដ៏ល្បីល្បាញនៅក្នុងខេត្ត ហើយក្នុងចំណោម អ្នកស្លាប់ទាំងអស់មានស្រ្តី២០នាក់ និងបុរស៧នាក់។ ចំណែកឯមូលហេតុដែលបណ្ដាឱ្យ ទូកនេះក្រឡាប់លិចគឺ ដោយសារតែការដឹកលើសចំណុះ ខណៈពេលទឹកកំពុងហូរខ្លាំងផងដែរ។

គួរបញ្ជាក់ថា ហេតុការណ៍ដ៏អកុសល្យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤៖០០នាទី រសៀលថ្ងៃអាទិត្យ ម៉ោងនៅទីក្រុងបាងកក នៅក្នុងខេត្តអាយុធ្យា ភាគកណ្តាលប្រទេសថៃ៕



ប្រភព ៖​ ស៊ិនហួរ

 


Tags: Thailand PokemonGo Int news Hot news