CamNews

តារា 

ក្រុម​គ្រួសារ​របស់​លោក អេ ភូថង នឹង​រើ​ចេញ​ពី​ស្តាត​ចាស់ នាពេល​ដ៏​ខ្លី​ខាង​មុខ

(ភ្នំពេញ)៖ ក្រុមគ្រួសាររបស់កំពូលអ្នកប្រដាល់កម្ពុជា អេ ភូថង នឹងត្រូវរើទីលំនៅចេញពីស្ដាតចាស់ នាពេលដ៏ខ្លីខាងមុខ នេះតាមការឲ្យដឹងពីអ្នកស្រី ស៊ាំង សុម៉ាលី ភរិយារបស់លោក អេ ភូថង បញ្ជាក់ប្រាប់គេហទំព័រកម្សាន្ត ព្រឹកមិញនេះ ។

លោកស្រីបានបញ្ជាក់ថា ការរើចេញនេះដែរ ដោយមានមូលហេតុខាងស្ដាត គេត្រូវការកន្លែងដើម្បីធ្វើអ្វីថ្មីទៀត គឺខាង ម្ចាស់ស្តាតចាស់គេត្រូវ រៀបចំហេដ្ឋារចនា សម្ព័ន្ធឡើងវិញសម្រាប់ក្រុមបាល់ទាត់ ដោយទន្ទឹមនឹងការចាកចេញនេះដែរ អ្នកស្រី ស៊ាំង សុម៉ាលី ក៏បានសម្តែងក្តីបារម្ភចំពោះគ្រួសារគាត់ ដែលកំពុងជួបការលំបាកខ្វះខាតជីវភាព ជាមួយនឹង កូនក្នុងបន្ទុករហូតដល់ទៅ៤នាក់ និងត្រូវចិញ្ចឹមឪពុកម្តាយចាស់ៗថែមទៀតផង ។

លោកស្រីបានសង្កត់ធ្ងន់ថា “កូនសិស្សរបស់លោក អេ ភូថង ពេលទទួលបានដំណឹងថា គេឲ្យចាកចេញពីស្តាតចាស់ ដោយពួកគេ ក៏បានសម្តែងអារម្មណ៍ ព្រួយថា អាចរំសាយ ក៏ថាបាន ដោយសារតែបញ្ហាជីវភាព និងទីកន្លែងហ្វឹកហាត់”។

សម្រាប់ការស្វែងរកទីតាំងថ្មី គាត់ពុំមានលទ្ធភាពឡើយ ដោយរំពឹងថានឹងទទួលបានដែរ ដោយទទូចស្នើសុំឲ្យសប្បុរ ជនណាមានដី ក្នុងលក្ខខណ្ឌស្នាក់ អាស្រ័យ ក៏ដូចជាយាមដី និងបង្វឹកក្មេងជំនាន់ក្រោយផងដែរ ឬក៏អាចជួយតាមបែបសប្បុរសធម៌ណាក៏បានតាមរយៈទូរសព្ទ ០១២ ៣០០ ៣៧០ ផ្ទាល់ក៏បាន ។

សូមបញ្ជាក់ដែរថា ការចាកចេញនោះដែរ គឺខាងស្តាតចាស់ (ពហុកីឡដ្ឋានកងយោពលខេមរភូមិន្ទ) មិនមានការ បណ្តេញ ឬបង្ខិតបង្ខំនោះទេ គឺក្រោមហេតុ ផលតែមួយគត់ គឺយកទីកន្លែង ដើម្បីក្រុមបាល់ទាត់តែប៉ុណ្ណោះ ៕


ផ្តល់សិទ្ធដោយ ៖ ហ្រ្វេសញូវអាស៊ី


Tags: National news local news social news Cambodia Khmer Asia Phnom Penh