CamNews

ម៉ូតូ 

MV Agusta Brutale ២០១៣ នឹងមានភាព​លេចធ្លោនៅខែក្រោយ


ក្រុមហ៊ុនម៉ូតូធំម៉ាក MV Agusta's Brutale មានមោទនភាពនៅពេលដែល ស៊េរីថ្មី ២០១៣
នេះនឹងត្រូវបានដាក់បង្ហាញប្រកបដោយភាពលេចធ្លោនៅពេលឆាប់ៗនេះ។

ម៉ូដែល MV ២០១៣ នេះមានកំលាំងម៉ាស៊ីនដែលប្រើស៊ីឡាំង ៤ និងមាន  ៣ ស៊េរីសំរាប់
ជ្រើសរើសគឺ Brutale 1090  Brutale 1090R និង Brutale 1090RR។  ចំនួនអក្សរ R ដែល
នៅពីក្រោយលេខ 1090   បង្ហាញពីភាពខុសគ្នាបន្តិចបន្តួច   រវាងបច្ចេកវិទ្យាទំនើបបន្ថែម
របស់វា និងតំលៃផងដែរ។

ចំពោះស៊េរី Brutale 1090RR វាមានតំលៃថ្លៃជាងគេ និងកំលាំងម៉ាស៊ីនក្លាំងជាងគេ ជាមួយ
នឹងបច្ចេកវិទ្យាទំនើបៗដូចជា ប្រព័ន្ធបូមដែលអាចកែសំរួលបាន និងប្រព័ន្ធហ្វ្រាំង Brembo
monobloc ដែលធ្វើឡើងពីថាស ៣២០ មីលីម៉ែត និងប្រព័ន្ធតួកង់វែងជាង។

ម៉ូដែល MV ២០១៣  ត្រូវបានគេសង្ឃឹមថានឹងក្លាយជា  supermoto-style Rivale  ដែលនឹង
ដាក់បង្ហាញនៅ Milan show ខែវិច្ឆិការ ខាងមុចនេះ៕

ដោយ៖ រិនដូ

ប្រភព៖ visordown


Tags: motor cycle technology