ដូចដែល ទស្សនិកជន បានដឹងហើយថា កន្លងទៅប៉ុន្មានថ្ងៃ មុននេះ យើងបានឃើញថា Justin Bieber និង Selena ត្រូវបានគេ ប្រទះឃើញ ទៅញ៉ាំអាហារ ពេលព្រឹកជាមួយគ្នា នៅឯរដ្ឋ Texas ហើយក្រោយ មកទៀតថ្មីៗនេះ វីដេអូរាំកៀកកើយ របស់ Selena និង Justin ក៏បានផុសឡើង ផងដែរ ដែលបង្ហាញថា ពួកគេទាំង ២ ពិតជាត្រលប់ មកត្រូវជានា និងគ្នាវិញមែន ។
ថ្ងៃនេះយើង ទទួលបានដំណឹងមួយ ពីអ្នកដែលនៅ ជិតស្និត គូស្នេហ៍ទាំង ២ នេះថា Justin Bieber បានចំណាយប្រាក់ ដើម្បីទិញផ្ការ អស់ ១ ម៉ឺនដុល្លារ ដើម្បីអាច លួងចិត្ត Selena បាន ។ រឿងនេះ ត្រូវបានគេ ដឹងថា Justin Bieber បានព្យាយាម លួងនាងជាលើក ដំបូងនៅតាម Instagram ដោយ បង្ហោះរូប Selena ហើយសរសើរថា នាងស្អាតជាងអ្វីៗ ទាំងអស់ ។ ក្រោយមកបន្ទាប់ពី បង្ហោះរូបរួម ជាមួយការ សរសេររួចហើយនោះ Justin Bieber ក៏បានបញ្ជារទិញ ផ្ការកុលាប យ៉ាងច្រើនដែល ត្រូវបានគេដឹងថា មានតំលៃ រហូតដល់ទៅ ១ ម៉ឺនដុល្លារ ហើយអោយគេ ដឹកដល់ទ្វារផ្ទះ Selena តែម្តង ។
ចាប់តាំងតែ ពីពេលនោះមក គេក៏បានឃើញ Selena និង Justin ស្និតស្នាលជាមួយ គ្នានៅ Texas រហូតមកដល់ពេលនេះ ដែលត្រូវបាន គេជឿជាក់ថា គូស្នេហ៍វ័យក្មេង មួយគូនេះ បានត្រឡប់មក ត្រូវគ្នាវិញ ហើយ ។ យ៉ាងណាមិញ យើងនៅតែមិនទាន់ មានការបញ្ជាក់ពី ខាងអ្នកតំណាង របស់ ភាគីទាំងសងខាងឡើយ ហើយម៉្យាងវិញទៀត នេះមិនមែន ជាអ្វីដែល ម៉ាក់ប៉ាំ របស់ Selena ចង់ បានឡើយ ៕
ប្រែសម្រួល ៖ លីលី
ប្រភព ៖ perez,radar,justjared