ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារ សារព័ត៌មានបរទេស ស៊ិនហួរ កាលពីវេលាព្រឹកមិញ ម៉ោងជាង ៧ ព្រឹកបានចេញផ្សាយ អត្ថបទអោយដឹងថា ដោយមានការដកស្រង់ សេចក្តីរាយការណ៍ ពីទីភ្នាក់ងារ សារព័ត៌មានក្នុងស្រុក ប្រទេស កូរ៉េខាងជើង នៅថ្ងៃច័ន្ទ ព្រឹកមិញនេះ រដ្ឋាភិបាលប្រទេស កុម្មុយនី ស្តតំបន់អាស៊ី បានសម្រេចធ្វើការបាញ់បង្ហោះ មីស៊ីល រយៈចម្ងាយខ្លី ចូលទៅក្នុងដែនសមុទ្រ ភាគ ខាងកើតប្រទេស។
លើសពីនេះ ប្រភពដដែលបន្តអោយដឹងថាប្រភេទមីស៊ីល ដែលត្រូវបានគេបាញ់បង្ហោះនេះ ត្រូវបាន គេជឿថា ជាមីស៊ីល ប្រភេទ Scud-C អាចបាញ់បង្ហោះរយៈចម្ងាយលើសពី ៥០០ គ.ម ដោយនៅក្នុង នោះការបាញ់បង្ហោះព្រឹកមិញនេះ ធ្វើឡើងនៅម៉ោង ៦ និង ១៩ នាទី នៅក្នុងតំបន់ Gitaeryeong និង Wonsan ឈូងសមុទ្រ ភាគខាងកើតប្រទេស ដោយនៅក្នុងនោះ រយៈពេលនៃការបាញ់បង្ហោះ មាន រយៈពេល ១០ នាទី ពេញ ។
ដោយឡែក បើយើងងាកក្រឡេកទៅមើល រដ្ឋាភិបាលទីក្រុង សេអ៊ូល ប្រទេស កូរ៉េខាងត្បូងឯណោះ វិញក៏បានមានប្រតិកម្ម ទៅនឹងការបាញ់បង្ហោះ មីស៊ីល ខាងលើ ដូចគ្នាដែរ ដោយនៅក្នុងនោះអ្នកនាំ ពាក្យតំណាងអោយក្រសួងការពារជាតិ កូរ៉េខាងត្បូង លោក Kim Min-seok បានហៅការបាញ់បង្ហោះ លើកនេះថា ជាការណី បង្កហេតុ ដោយអចេតនា ខណៈពេលដែល អាចកើតឡើងទៅបាន ក្រោយពី ប្រទេសកូរ៉េខាងត្បូង សម្រេចធ្វើ សមយុទ្ធយោធា ប្រចាំឆ្នាំ ជាមួយនឹង សហរដ្ឋអាមេរិក ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ