ក្រុមហ៊ុន Accidental Wine ធ្វើជំនួញដោយការជួយដល់ក្រុមហ៊ុននានា លក់ទំនិញដែលមាន បញ្ហាបច្ចេកទេស ក្នុងតម្លៃទាប ចំណែក IP Factory ស្វែងរកបុគ្គលិកអភិវឌ្ឍ និងធ្វើពាណិជ្ជភាវូប
នីយកម្ម នូវគំនិតជំនួញដែលត្រូវគេបោះបង់ ពួកគេបានប្រែក្លាយគំនិតរកស៊ីដែលត្រូវគេបោះបង់
ចោល ឬផលិតផលមានកំហុស ឱ្យទៅជាមុខជំនួញថ្មី ឬផលិតផលដែលត្រូវបានគេទទួលស្គាល់។
១/ ប្រអប់កាតុងចាស់
ប្រអប់កាតុងដែលត្រូវបានគេប្រើប្រាស់រួចហើយ តែងត្រូវបានក្រុមហ៊ុនទាំងឡាយច្នៃប្រើឡើងវិញ ឬក៏បោះចោល។ ប៉ុន្ដែ សម្រាប់ក្រុមហ៊ុន Used Cardboard Boxes ប្រអប់ទាំងនេះ មានតម្លៃខ្លាំង
ណាស់។ បណ្ដាសាខាចែកចាយរបស់ពួកគេ នៅតាមតំបន់នឹងប្រមូលទិញ បែងចែកតាមប្រភេទ ហើយលក់ទៅវិញ ក្នុងតម្លៃទាបជាងធម្មតា។ វិធីរកស៊ីរបស់ Used Cardboard Boxes ត្រូវបាន
ឃោសនាថា ជារបៀបជំនួញដែលមានលក្ខណៈល្អប្រសើរជាង សម្រាប់បរិស្ថាន ធៀបនឹងការបោះ
ចោល ឬកែច្នៃឡើងវិញ។
នេះគឺជាគំនិតរកស៊ីតាំងតែពីអាយុ ១១ឆ្នាំ របស់ Marty Metro ដែលបច្ចុប្បន្នជាអគ្គនាយកប្រតិបត្តិ របស់ក្រុមហ៊ុន Used Cardboard Boxes ។ កាលពីនៅក្មេង Marty Metro បានចាប់ផ្ដើមប្រមូល
ទិញប្រអប់ កាតុងដែលគេប្រើរួច មកលក់ឱ្យអតិថិជនដែលនៅក្នុងតំបន់ដែលគ្រួសារលោក រស់
នៅ។
២/ ផលិតផលច្រកដប ដែលមានកំហុសឆ្គង
បីនាក់ពុក និងកូន David, Micah និង Kelly Forbes បានស្គាល់អ្នកលក់ម្នាក់ ដែលជួនកាលត្រូវ លក់ទំនិញរបស់ខ្លួន ដោយបញ្ចុះតម្លៃ ៥០% ព្រោះតែដបមានស្នាមឆូត កំហុសនៃការវាយស្លាក
ឬប្រលាក់។ល។ នៅពេលអ្នកជិតខាងលែងធ្វើជំនួញបន្ដ គ្រួសារ Forbes ក៏បានស្នើបុរសម្នាក់
នោះ ចូលរួមបង្កើតក្រុមហ៊ុន Accidental Wine Company ក្នុងឆ្នាំ ២០០៧។ ក្រុមហ៊ុននេះ ជាភ្នាក់
ងារ ជួយដល់រោងចក្រ និងក្រុមហ៊ុនចែកចាយផលិតផល បញ្ចេញលក់ទំនិញដែលមានកំហុស មុនពេលផលិតផលថ្មី ត្រូវបានដាក់លក់លើទីផ្សារ។
៣/ គំនិតរកស៊ីត្រូវគេបោះបង់
ដោះស្រាយបញ្ហាទំនិញចាស់ គឺជារឿងលំបាក ប៉ុន្ដែមកទទួលគ្រប់គ្រងសេវាកម្មចាស់បន្ដ កាន់ តែស្មុគស្មាញទៅទៀត។ នេះគឺជាមូលហេតុដែល Carlson បានបើកមជ្ឈមណ្ឌលប្រឹក្សាឈ្មោះ IP
Factory ។ ក្រុមហ៊ុនរបស់គាត់នឹងធ្វើកិច្ចសហការណ៍ជាមួយក្រុមហ៊ុនដែលមានគម្រោង ឬកម្ម
សិទ្ធិបញ្ញាដែលត្រូវបានបោះបង់។ ក្រោយមក Carlson នឹងស្វែងរកអ្នកជំនាញការ និស្សិតទើបចេញពីសាលា និងអ្នកចង់បង្កើតជំនួញថ្មី ដើម្បីអភិវឌ្ឍ និងធ្វើឱ្យគំនិតទាំងនោះ ក្លាយជាមុខជំនួញពិតប្រាកដ។
៤/ ស្ករគ្រាប់មានកំហុសឆ្គង
ស្ករគ្រាប់របស់រោងចក្រមួយដែលបានផលិតចេញ គឺមិនមែនល្អឥតខ្ចោះនោះទេ ដោយមួយចំនួនមានរូបរាងជ្រុងខុសពីទម្រង់ដែលបានកំណត់ ខ្លះទៀតបាត់បង់ឡូហ្គូ ឬមានក្លិនដូចគ្នា។ ដូច្នេះ
ចាប់តាំងពីទសវត្សទី ៩០ ក្រុមហ៊ុនផលិតស្ករគ្រាប់ទន់ Jelly Belly បានចាប់ផ្ដើមចម្រាញ់យកស្ករគ្រាប់ដែលមានកំហុស និងលក់បញ្ចុះតម្លៃ ៥០% ហើយថ្មីៗនេះ ពួកគេក៏បានលក់តាមអ៊ីនធើរ
ណិតផងដែរ។
Tomi Holt អ្នកនាំពាក្យរបស់ Jelly Belly ឱ្យដឹងថា ៖ “បរិយាកាសលក់រាយបានផ្លាស់ប្ដូរច្រើន
ក្នុងរយៈពេល ២០ឆ្នាំមកនេះ។ ក្រុមអ្នកលក់រាយនាពេលបច្ចុប្បន្ន បានចាប់យកឱកាសដើម្បីរក
ចំណេញ”។ ក្រុមអ្នកលក់រាយ បាននាំគ្នាទិញយកស្ករគ្រាប់ ដែលមានរូបរាងខុសពីកំណត់របស់
ក្រុមហ៊ុន ដើម្បីមកលក់បន្ដក្នុងតម្លៃប្រហាក់ប្រហែលដើម្បីធម្មតា។ នេះគឺជាចន្លោះប្រហោងមួយសម្រាប់អ្នកលក់រាយ អាចរកប្រាក់ចំណេញបានយ៉ាងច្រើន៕
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
កូរ៉េខាងជើង ៖ តំបន់ជិះស្គីទឹកកក ប្រណិតបំផុត បើកធ្វើអាជីវកម្ម តែមិនទាន់ស្វាគមន៍ ជនបរទេស
ហាងកាហ្វេមិនគិតថ្លៃអ្វីទាំងអស់ លើកលែងតែ កន្លែងអង្គុយ
សេដ្ឋីរបស់ Starbucks ៖ បង្កើតក្ដីស្រមៃ ពីតំបន់សំបុកកណ្ដុរ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VE