CamNews

តារា 

តារាសម្ដែងរបស់ថៃ ក្រោយធ្វើការកែភេទរួច ជាប់ឈ្មោះល្បីល្បាញ ទូទាំងពិភពលោក

ប្រភពព័ត៌មានពីគេហទំព័រ lollipop បានឲ្យដឹងថា Treechada Marnyaporn ដែលស្គាល់ថាជា
Nong Poy គឺជាតារាសម្តែង និងបង្ហាញម៉ូដ មកពីប្រទេសថៃ។ តារាអាយុ ២៥ ឆ្នាំរូបនេះបាន
ឈ្នះពានរង្វាន់ ពីខាងសម្រស់ បន្ទាប់ពីធ្វើការវះកាត់ ប្តូរភេទតាំងពីអាយុ ១៧ ឆ្នាំ។ នាងត្រូវ
បានជាប់ឈ្មោះ ជាតារាប្រុសដែលកែភេទ មានសម្រស់ស្រស់ស្អាតជាងគេ ក្នុងពិភពលោក
ដែលមានកំពស់ ១,៧១ ស.ម។

ចំណែកឯតារាចម្រៀងថៃ Zee វិញ កើតមកជាមនុស្សស្រី តែកែទៅមនុស្សប្រុស។ Zee មិន
ត្រឹមតែជាតារាដ៏ល្បី ក្នុងប្រទេសថៃនោះទេ សូម្បីតែនៅ កូរ៉េខាងត្បូង និងនៅក្នុងប្រទេសអាស៊ី
ក៏ទទួលបាន ការគាំទ្រផងដែរ៕

 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: thai stars entertainment stars