CamNews

ជីវិតរស់នៅ 

ស្រីៗឈប់ខ្វល់រឿងដើមទ្រូងជ្រាយ និងយារធ្លាក់ដោយវិធីទាំងនេះ!!

ខាងក្រោមនេះ គឺជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ដែលអាចជួយឱ្យស្រីៗគ្នាយើង បំបាត់ភាពយារធ្លាក់ដើមទ្រូង និងធ្វើឱ្យដើមទ្រូងតឹងណែនល្អឡើងវិញ សមតាមបំណង ។ ធ្វើលំហាត់ប្រាណ ការម៉ាស្សា គឺជាវិធីសាស្រ្ដដ៏ល្អបំផុត ដើម្បីរក្សាឱ្យដើមទ្រូងរបស់អ្នកតឹងណែនល្អ និងមិនយារធ្លាក់៖  



១. លំហាត់ប្រាណដើមទ្រូង៖ វិធីសាស្រ្ដដ៏ល្អបំផុត ដើម្បីបន្ថែមភាពតឹងណែនដល់ដើមទ្រូងរបស់អ្នក គឺតាមរយៈការធ្វើលំហាត់ប្រាណពង្រឹងសាច់ដុំទ្រូង។ លំហាត់ប្រាណដ៏ពេញនិយម និងងាយស្រួលបំផុតគឺការអាវ៉ុង(Push-up) ដែលមានប្រសិទ្ធភាពពង្រឹងសាច់ដុំទ្រូង ដែលស្ថិតក្រោមដោះ ។ លំហាត់ប្រាណបែបនេះ នឹងជួយឱ្យដើមទ្រូងតឹងណែនឡើងវិញ ព្រមទាំងកាត់បន្ថយជាតិខ្លាញ់នៅជុំវិញដើមទ្រូង ។  ការលើកទម្ងន់ ក៏អាចជួយពង្រឹងសាច់ដុំទ្រូង ផងដែរ ។

២. ម៉ាស្សាដើមទ្រូង៖ សូមម៉ាស្សាដើមទ្រូងរបស់អ្នកឱ្យបាន ២-៣ ដងក្នុងមួយសប្ដាហ៍ជាមួយនឹងប្រេងអូលាវ ។ ការម៉ាស្សាបែបនេះ នឹងជួយបន្ថែមភាពតឹងណែនដល់ស្បែករបស់អ្នក ព្រមទាំងជួយឱ្យស្បែករបស់អ្នករលោង និងស្រស់ស្អាត ។ ម្យ៉ាងទៀត វាជួយឱ្យដើមទ្រូងរបស់អ្នក ណែនល្អ និងបង្កើនភាពរលាស់នៃស្បែក ។ ការម៉ាស្សា មានប្រសិទ្ធភាពបញ្ជូនឈាមឱ្យស្បែក ហើយការកើនឡើងលំហូរឈាមនេះ ជួយភ្ញោចដល់ការលូតលាស់សាច់ដុំ ជួយព្យាបាលកោសិកាខូច និងផ្ដល់អត្ថប្រយោជន៍ដទៃទៀត ដែលកាត់បន្ថយភាពយារធ្លាក់សុដន់ ។


  

៣. ពាក់អាវទ្រនាប់ពិសេស៖ វាជារឿងសំខាន់ ក្នុងការគិតគូរ ដល់ប្រភេទអាវទ្រនាប់ ដែលអ្នកពាក់ ប្រសិនបើអ្នកពុំសប្បាយចិត្ដចំពោះដើមទ្រូងរបស់អ្នក ដែលយារធ្លាក់។ អ្នក ចាំបាច់ត្រូវជ្រើសរើសអាវទ្រនាប់ឱ្យបានសមស្រប ដែលធ្វើឱ្យដើមទ្រូងរបស់អ្នកតឹងណែន និងទប់ដោះរបស់អ្នកឱ្យខ្ពស់ និងតឹង ។ អ្នកអាចរកទិញបាននូវអាវទ្រនាប់ពិសេស នៅក្នុងទីផ្សារ ដែលផ្ដល់ការទប់បានយ៉ាងមាំល្អនៅផ្នែកខាងក្រោមដោះ ដែលរុញដោះរបស់អ្នកឱ្យខ្ពស់ និងតឹងណែនល្អ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ organicfacts