CamNews

ព័ត៌មានជាតិ 

សិស្សកម្ពុជា៣រូប ឈ្នះមេដាយសំរឹទ្ធ ក្នុងការប្រឡងអ្នកវិទ្យាសាស្រ្តវ័យក្មេង អូឡាំព្យាដអន្តរជាតិ

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នេះ បានប្រកាសថា សិស្សកម្ពុជា៣រូប បានទទួលមេដាយសំរឹទ្ធ ក្នុងការប្រកួតប្រជែងវិទ្យាសាស្រ្តវ័យក្មេង អូឡាំព្យាដអន្តរជាតិ លើកទី១២ ដែលប្រព្រឹត្តទៅពីថ្ងៃទី០២ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នៅប្រទេសកូរ៉េខាងត្បូង។

សិស្សទាំង៣រូបនេះ រួមមាន ទី១៖ វង់ ស៊ិនរិទ្ធី ភេទប្រុស មកពីវិទ្យាល័យមង្គលបូរី ខេត្តបន្ទាយមានជ័យ, ទី២៖ អ៊ិត រស្មី ភេទប្រុស មកពីវិទ្យាល័យហ៊ុនសែនកោះធំ ខេត្តកណ្តាល និងទី៣៖ ហុង នួន ភេទប្រុស មកពីវិទ្យាល័យមេសាង ខេត្តព្រៃវែង៕

ខាងក្រោមនេះជាការប្រកាសរបស់ក្រសួងអប់រំ ៖

ផ្ដល់សិទ្ធដោយ៖ ហ្រេ្វសញ៉ូវអាស៊ី


Tags: Cambodia Social News PP