ភ្នំពេញ៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិ ការអន្តរជាតិកម្ពុជា បានប្រកាសឱ្យដឹងថា ក្រសួង បានសម្រេចកែប្រែតម្លៃទិដ្ឋាការ សម្រាប់អ្នកទេសចរ និងអ្នកធ្វើជំនួញ ដែលចូលមកប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃសុក្រ ទី១៥ ខែសីហា ឆ្នាំ ២០១៤ ឱ្យដឹងថា តម្លៃទិដ្ឋាការថ្មី ត្រូវបានកំណត់ដូចតទៅតម្លៃ ៣០ដុល្លារ សម្រាប់ទិដ្ឋាការ ទេសចរណ៍ប្រភេទ T និង ៣៥ដុល្លារសម្រាប់ទិដ្ឋាការជំនួញប្រភេទ E៕