បុរសម្នាក់អាយុ ៣៩ឆ្នាំ ត្រូវបានចាប់ខ្លួនព្រោះសង្ស័យថា បានប្រើប្រាស់ទាសករសម័យថ្មី នៅ
ពេលបុរស ៨នាក់ ស្ដ្រីមា្នក់ និងក្មេងម្នាក់ ត្រូវបានរកឃើញនៅក្នុងឃ្លាំង។
យោងតាមទំព័រ dailymail នគរបាល និងកងកម្លាំងពន្លត់អគ្គីភ័យ បានឆ្មក់ចូលទីតាំងដែលបាន
កំណត់ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍អំពីសកម្មភាពគួរសង្ស័យ នៅ Coventry, West
Midlands ប្រទេសអង់គ្លេស កាលពីយប់ថ្ងៃទី ២៨សីហា។
នគរបាលបានឆ្មក់ចូលទីតាំងមួយនៅក្នុងតំបន់ West Midlands
អ្នកនាំពាក្យនគរបាលនៅ West Midlands ឱ្យដឹងថា “នគរបាលបានចូលដល់ក្នុងឃ្លាំងមួយដែល
មានមនុស្ស ១០នាក់ ក្នុងនោះមាន បុរស ៨នាក់ ស្ដ្រីម្នាក់ និងក្មេងម្នាក់។ មនុស្សទាំងនេះ ត្រូវ
បានការពារសន្ដិសុខ ចំណែកបុរសវ័យ ៣៩ឆ្នាំ ត្រូវបានចាប់ខ្លួន ដោយសង្ស័យថា បានប្រើប្រាស់
ទាសចរសម័យថ្មី”។
ជនសង្ស័យ គឺជាជនជាតិស្រីលង្កា រស់នៅក្នុងតំបន់ Northampton ប្រទេសអង់គ្លេស។ ក្នុង
ចំណោមអ្នកដែលត្រូវបានជួយសង្គ្រោះ មានបីនាក់ជាជនជាតិស្រីលង្កា បីនាក់ជាជនជាតិ រ៉ូម៉ានី
និងម្នាក់ជាជនជាតិ ប៊ូលហ្គារី។ ចំណែកក្មេងម្នាក់ទៀត គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅ
ឡើយ។
កាលពីខែមុន នាយករដ្ឋមន្ត្រីអង់គ្លេស Theresa May បានអធិប្បាយថា ទាសករសម័យថ្មី គឺជា
អំពើឧក្រិដ្ឋដ៏ព្រៃផ្សៃ។ រីឯអង្គការមនុស្សធម៌ Salvation Army បានឱ្យដឹងថា ពួកគេទទួលបាន
លិខិតចោទប្រកាន់ទាក់ទឹននឹងបញ្ហាទាសករចំនួន ១.៨០៥ ករណី ចាប់ពីខែមេសា ឆ្នាំ ២០១៥
ដល់ខែមិនា ឆ្នាំ ២០១៦៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ dailymail