CamNews

មិនគួរឲ្យជឿ 

ក្រុមបុគ្គលិក បម្រើការ លើយន្តហោះ ឥណ្ឌា SpiceJet ប្រឈមការដេញ ចេញ ខណៈ រាំច្រៀង លើយន្តហោះ

ប្លែកៗ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មានបរទេស អោយដឹងថា គម្រោងកញ្ជប់ថវិការ របស់ក្រុមហ៊ុន អាកាសចរណ៍ ឥណ្ឌា SpiceJet អាចនឹងមានបញ្ហា ប្រឈម ខណៈធ្លាប់មានករណី រំលោភទៅនឹងបញ្ជា អាកាសចរណ៍ ស្របពេលដែលក្រុមការងារ បម្រើការ អោយក្រុមហ៊ុន អាកាសចរណ៍ មួយនេះ បានផ្អើលនាំគ្នា រាំច្រៀង នៅលើយន្តហោះ ខណៈពេល ដែលមានការហោះហើរ លើអាកាសនោះ ។

គួររំឭកផងដែរថា មូលហេតុ ដែលនាំអោយក្រុមការងារ ទាំងអស់ បែកគំនិត ទៅរាំច្រៀង នៅលើ យន្តហោះ កំពុងតែហោះហើរ យ៉ាងដូច្នេះ ក៏ព្រោះតែ នាឱកាសនៃការខិតជិត ចូលមកដល់ នៃកម្ម វិធីបុណ្យប្រពៃណីជាតិ Holi ដូច្នេះ ពួកគេ ក៏បាននាំគ្នា រាំច្រៀង ដើម្បីជាការអបអរសាទរ ផ្ទាល់តែ ម្តង ដោយនៅក្នុងនោះ គេឃើញ មានការតាមប្រមាញ់ បេក្ខភាព វីដេអូ បាន ក្នុងរយៈជាង ២ នាទី ជាង ។ 

សេចក្តីរាយការណ៍បន្តអោយដឹងថា ពិធីបុណ្យ ប្រពៃណី តាមបែបសាសនា ហិណ្ឌូ មួយនេះ ត្រូវបាន បញ្ជាក់អោយដឹងថា នឹងមានការប្រារព្ធឡើងក្នុងពេល ឆាប់ៗខាងមុខនេះ ដោយនៅក្នុងនោះ ជា សញ្ញាណនៃការមកដល់ និទាឃរដូវ ម្យ៉ាងវិញទៀត បុណ្យនេះ គេអាចហៅមួយបែបទៀតបានថា បុណ្យពណ៌ ។

ផ្ទុយទៅវិញ អគ្គនាយកដ្ឋានអាកាសចរណ៍ស៊ីវិល (DGCA) ពុំមានសេចក្តីសោមនស្ស នឹងខ្សែអាថ៍ វីដេអូខាងក្រោមនេះ នោះទេ ខណៈ បានប្រទះឃើញ នៅលើប្រព័ន្ធអនឡាញ ក្រោយពីបានថត ជាប់ និង បង្ហោះចូលទៅក្នុងប្រព័ន្ធ អ៊ិនធើណេត ដោយក្រុមអ្នកដំណើរ ស្របពេលដែល ទង្វើខាង លើនេះ វាពិតជាផ្ទុយពី ច្បាប់ដែលបានចែង ស្តីពី អាកាសចរណ៍ ស៊ីវិល ។ យ៉ាងណាមិញ ជំនួយការ បើកយន្តហោះម្នាក់ ត្រូវបានរកអោយឃើញថា នឹងរងការបញ្ឈប់ការងារ ស្រដៀងគ្នាដែរ ខណៈពេល ដែលបានឃើញគាត់ ពិតជាបានទាញ ទូរស័ព្ទដៃឆ្លាតវៃ ថតសកម្មភាពរាំរែក ខាងលើ ជាជាងការ ហាមឃាត់ ។ ខាងក្រោម ជាខ្សែអាថ៍វីដេអូ ជ្រាបកាន់តែច្បាស់ តាមដាន ទស្សនា បន្តិចទៅ ៖


ប្រែសម្រួល ៖ កុសល
ប្រភព ៖ straitstimes


Tags: Viral video Liveleak Youtube Facebook Funny Video India