ភ្នំពេញ៖ បន្ទាប់ពីអតីត តារាចម្រៀង សម្បូរសាច់ដើម ទ្រូង កញ្ញា វ៉ាង ស្រីណូ បានដកខ្លួន ចេញ ពីសិល្បៈអស់រយៈ ពេលជាច្រើនឆ្នាំមក នាងមិនធ្លាប់បានបង្ហាញ ភាពហ៊ឺហារ ឬក៏ពិធីជប់លៀង ជាលក្ខណៈធំបើក ចំហរឡើយ ។ ទើបតែពេល នេះនៅ សុខៗ វ៉ាង ស្រីណូ ស្រាប់តែសម្ញែង ពិធីជប់លៀងខួបកំណើត ដោយបើកចំហមួយ ខណៈដែលមាន ព័ត៌មានលេចឮថា ពិធី ជប់លៀងនេះ គឺគូស្នេហ៍ដែល ជាអនាគតស្វាមី ជាអ្នកលួចរៀប ចំឲ្យស្ងាត់ៗ។
អតីតតារា សម្តែងល្បីល្បាញឈ្មោះ វ៉ាង ស្រីណូ ថ្មីៗនេះ ត្រូវបានប្រភព ព័ត៌មាន ពីអ្នកតាមដាន ជីវិតឯកជនរបស់តារាខ្មែរ បង្ហើប ឲ្យដឹងថា នៅរាត្រីយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥នេះ រូបនាងត្រូវ បានក្រុមគ្រួសារ និងអ្នកជា ទីស្រឡាញ់ រៀបចំពិធីជប់លៀងខួបកំណើត ឲ្យដល់ទៅ២ដង ដោយលើកទី១ នាងបានរៀបចំ កម្មវិធីជប់លៀង មួយជុំគ្រួសារ និងកម្មវិធីមួយទៀត គឺនាងមិនបាន គ្រោងទុកឡើយ ព្រោះថាអនាគត ស្វាមីនាង ជាអ្នករៀប ចំពិធីជប់លៀង បែបភ្ញាក់ ផ្ញើលសម្រាប់នាង នៅក្នុងក្លឹបកម្សាន្តមួយ ។
ប្រភពខាងលើ បានលួចបង្ហើប ឲ្យដឹងឲ្យទៀតថា នៅក្នុងពិធីជប់លៀងនោះ គឺបុរសអ្នកមាន ទ្រព្យម្នាក់ ដែលជាអាណិកជនខ្មែរ រស់នៅអាមេរិក និងជាអនាគតស្វាមី របស់ កញ្ញា វ៉ាង ស្រីណូ បានរៀបចំពិធីជប់លៀង ខួបកំណើតមួយ ឲ្យនាងបែបធម្មតាៗ ដើម្បីរឹតចំណង ស្នេហារបស់ពួកគេ កាន់តែផ្អែម ល្ហែមថែមមួយ កម្រិតទៀតផង។ បើទោះជាមានព័ត៌មានបង្ហើប ដោយ បើកចំហថា គូស្នេហ៍របស់នាង បានរៀបចំពិធី ជប់លៀង ខួបកំណើតឲ្យ ក៏ដោយ ប៉ុន្តែប្រភពខាងលើនេះ មិនបានដឹងទេថា នៅក្នុងថ្ងៃខួបកំណើត បុរសម្នាក់នោះ មានអ្វីជាកាដូ ជូននាងឡើយ ។
នេះមិនមែន ជាលើកទី១ទេ ដែលលេចឮព័ត៌មានថា តារាស្រី វ៉ាង ស្រីណូ មានគូកំណាញ់ចិត្ត ជាអាណិកជន ខ្មែររស់នៅអាមេរិក ព្រោះថា កាលពីអំឡុងចុង ខែតុលាកន្លងទៅនេះ ម្ចាស់សាម៉ីខ្លួន កញ្ញា វ៉ាង ស្រីណូ ធ្លាប់បានប្រកាស ដោយបើកចំហរខ្លួនឯងថា នាងកំពុងតែមានគម្រោង ដឹកដៃគូស្នេហ៍ ចូលរោងការ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ។ ទាក់ទងនឹងព័ត៌មាន ដែលលេចឮថា កញ្ញា វ៉ាង ស្រីណូ ត្រូវបានគូស្នេហ៍ ដែលជាអនាគត ស្វាមីរៀបចំ ខួបកំណើតឲ្យ ស្ងាត់ៗនោះ គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង សាកសួរនាងបន្ថែម ប៉ុន្តែលេខទូរស័ព្ទ ដែលនាងធ្លាប់ប្រើ ពីមុនមិនអាចទាក់ទងបាន ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល