(សេអ៊ូល)៖ មនុស្សម្នាក់បានស្លាប់ និង ២នាក់ទៀតរងរបួស បន្ទាប់ពីការផ្ទុះមួយ បានកើតឡើងនៅកន្លែងចត និងជួសជុល នាវាមុជទឹក របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែសីហា ឆ្នាំ២០១៦។
ការផ្ទុះបានកើតឡើង នៅវេលាម៉ោង ៨៖៣០នាទីព្រឹកថ្ងៃអង្គារ នេះ ស្ថិតនៅមូលដ្ឋានទ័ពជើងទឹកដ៏ធំឈ្មោះ Jinhae នៃខេត្ត Gyeongsang ភាគខាងត្បូងប្រទេសកូរ៉េខាងត្បូង។ ការផ្ទុះបានកើតឡើងនៅពេល ក្រុមជំនាញកំពុងធ្វើការ ជួសជុលនាវាមុជទឹក ខណៈមូលហេតុនៃការផ្ទុះកំពុង ស្ថិតនៅក្នុងការស៊ើបអង្កេតនៅឡើយ៕
ប្រភព ៖ ស៊ិនហួរ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង