ថៃ ៖ នៅមានរឿងភាគចំនួន ៣ ដែលត្រៀមនឹងចាក់បញ្ចាំងនៅស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ នៅក្នុងខែតុលា និងវិឆ្ឆិកា ឆ្នាំ ២០១៨ ខាងមុខនេះ ។ នេះបើយោងតាមប្រភពផ្លូវការរបស់ប្រទេសថៃ ។
រឿងទី ១ មានចំណងជើងថា Pee Kaew Nang Hong
នេះគឺជាលើកដំបូងដែល លោក Great Warintorn សម្តែងជាគូជាមួយនិងកំពូលតារាសម្តែងប្រុសស្រីនាង Bella Ranee ។ រឿងភាគមួយនេះត្រូវបានដឹកនាំដោយ Maker J Group ហើយបានបញ្ចប់ការថតនៅក្នុងខែសីហា ឆ្នាំ ២០១៨ ។ យោងទៅតាមប្រភពផ្លូវការបានឲ្យដឹងថា រឿងនេះនឹងចាក់បញ្ចាំងនៅរៀងរាល់ថ្ងៃចន្ទ និងអង្គារ បន្ទាប់ពីរឿង Prakasit Kammathep ។
រឿងទី ២ មានចំណងជើងថា Chart Suer Pun Mungkorn
រឿងភាគនេះគឺជានិយាយអំពីជនជាតិចិនដែលរស់នៅក្នុងស្រុកថៃ ។ រឿងមួយនេះនឹងសម្តែងដោយលោក James Ma និងនាង Diana Flipo ។ ហើយរឿងនេះដឹកនាំសម្តែងដោយ TV Scene Production ហើយបានបញ្ចប់ការថតកាលពីខែឧសភា ឆ្នាំ ២០១៨ ។ ដូច្នេះហើយរឿងនេះនឹងចាកើបញ្ចាំងរៀងរាល់ថ្ងៃពុធ និងព្រហស្បតិ៍ បន្ទាប់ពី Duay Rang Atitharn ។
រឿងចុងក្រោយនោះគឺមានចំណងជើងថា Mee Piang
រឿងបែបកំប្លែង និងរ៉ូមែនទិចដ្រាម៉ា គឺសម្តែងដោយតារាជើងចាស់គឺលោក Ken Theeradeth និងនាង Toey Jarinporn ដោយចាក់បញ្ចាំងរៀងរាល់ថ្ងៃសុក្រ សៅរ៍ និងអាទិត្យ បន្ទាប់ពីរឿង Rim Fung Nam ។ រឿងមួយនេះដឹកនាំសម្តែងដោយ Citizenkane Production របស់នាង Bussakorn ដែលជាប្រពន្ធរបស់លោក Ken Theeradeth ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate