CamNews

តារា 

ជា ខេវិន ផ្អាកសិល្បៈ ទៅសំងំរៀនធ្វើម្ហូបនៅ​ អូស្ត្រាលី

ភ្នំពេញៈ តារាសម្តែងបុរសសង្ហា និយមបញ្ចេញសាច់ដុំធំៗ លោក ជា ខេវិន មួយរយៈពេល ចុងក្រោយនេះ បានបាត់មុខមាត់ ពីពិភពសិល្បៈ សូន្យឈឹង ដោយលោកបានទៅសំងំរៀន ធ្វើម្ហូបស្ងាត់ៗ នៅឯប្រទេសអូស្ត្រាលី ដោយមិនខ្វល់ ពីការងារសិល្បៈ ឬក៏ប្រជាប្រិយភាព របស់ខ្លួនឡើយ ។

ជួបសម្ភាសន៍ជាមួយគេហទំព័រ LookingTODAY នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤នេះ ម្តាយរបស់លោក ជា ខេវិន បានប្រាប់ឲ្យដឹងថា ពេលនេះកូនប្រុស របស់អ្នកស្រី មិនបាននៅក្នុងស្រុកយើងទេ ពោលគឺពេលនេះ ខេវិន កំពុងតែសំងំហាត់រៀនធ្វើម្ហូប នៅប្រទេសអូស្ត្រាលី រយៈពេលប្រមាណ ៣ខែហើយ មិនទាន់ដឹងថា រៀនចប់នៅពេលណាទេ ។

ម្តាយរបស់តារាសម្តែង លោក ជា ខេវិន បានប្រាប់ឲ្យដឹង បន្ថែមទៀតថា “កូនខ្ញុំចេញទៅរៀនបន្ត ផ្នែកចុងភៅ នៅប្រទេសអូស្ត្រាលី មួយរយៈពេល ។ បន្ទាប់ពីត្រឡប់មកវិញ កូនខ្ញុំអាចនឹងបើក ភោជនីយដ្ឋានមួយ នៅក្នុងរាជធានីភ្នំពេញនេះ ព្រោះថាការចេញទៅរៀន នៅប្រទេសនេះ គឺជាប្រទេស ចុងក្រោយរបស់ ខេវិន ដើម្បីរៀន ។ចំណែកការងារ សិល្បៈកូនខ្ញុំ គេត្រូវបង្ខំចិត្តផ្អាក មួយរយៈពេលសិន ដើម្បីយកពេល ទៅបំពេញក្តីស្រមៃ ឲ្យក្លាយជាការពិត ” ។

អ្នកស្រីបានប្រាប់ឲ្យដឹងទៀតថា ខេវិន គេស្រឡាញ់អាជីពជាចុងភៅ នេះខ្លាំងណាស់ ដោយរយៈពេល ជាច្រើនឆ្នាំចុងក្រោយនេះ គេបានចំណាយពេល ហាត់រៀនច្រើន ប្រទេសណាស់ មានដូចជាប្រទេសថៃ, បារាំង ,ជប៉ុន ហើយចុងក្រោយនេះ គឺប្រទេសអូស្ត្រាលី ខេវិន ចេះទាំងការធ្វើម្ហូប និងនំជាច្រើនមុខណាស់ ។ ចំណែកពេលវេលា ដែលកូន ត្រូវត្រឡប់មកស្រុកវិញ អ្នកស្រី នៅមិនទាន់ដឹងច្បាស់ នៅឡើយទេថា ត្រឡប់មកពេលណា ព្រោះពេលនេះ ខេវិន កំពុងតែហាត់រៀន ហើយក៏មិនទាន់ដឹងថារៀនចប់ នៅពេលណាដែរ ទំនងប្រហែលជា ២-៣ខែ ទៀតក៏មិនដឹង ៕



ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh