ភ្នំពេញ៖ តារាសម្តែងបុរសសង្ហា លោក សោភ័ណ្ឌ ឡារី នៅប៉ុន្មានថ្ងៃមុននេះ បានរំលេចរូបថតជាច្រើនសន្លឹកបង្ហាញ ពីកាយវិការផ្អែមល្ហែម ឱបថើបគ្នាជាមួយគូស្នេហ៍ នៅឆ្នេរសមុទ្រលើកោះត្រល់ ដោយគូស្នេហ៍មួយគូនេះ បានបង្ហាញកាយវិការល្អូកល្អឺន ជាមួយគ្នាប្រៀបដូចលលកញីឈ្មោល ក្នុងនោះលោក ឡារី បានប្រកាសថា រូបនេះថតទុកសម្រាប់ថ្ងៃរៀបការទៀតថផង។
តាមរយៈរូបថត ជាច្រើនសន្លឹក ដែល លោក សោភ័ណ្ឌ ឡារី បានបង្ហោះ នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់ខ្លួន គឺជារូបថត ដែលលោកចេញដើរកម្សាន្ត បង្កើតអនុស្សាវរីយ៍ផ្អែមល្ហែម ជាមួយនារីគូស្នេហ៍នៅលើកោះត្រល់ ដ៏ល្បីល្បាញ។ មិនតែប៉ុណ្ណោះ ការដើរកម្សាន្តនេះ លោកក៏បានផ្តិតយករូបថតផ្អែមល្ហែម ឱបរឹត បឺតមាត់គ្នា ជាមួយនារីគូស្នេហ៍ រូបស្អាតជាច្រើនប៉ុស្តិ៍ ដែលធ្វើឲ្យអ្នកលេង Facebook ខ្លះ មានការច្រណែន ចំពោះស្នេហាដ៏ស្អិតល្មួតមួយនេះ ។
ជាមួយការបង្ហាញរូបភាព បង្អួតភ្នែកទស្សនិកជន លោក សោភ័ណ្ឌ ឡារី ក៏បានសរសេរសារខ្លីមួយ បង្ហោះថា “ រូបថតទាំងអស់ ដែលថតនៅ (កោះត្រល់) ខ្ញុំថតទុកសំរាប់ថ្ងៃរៀប អាពាហ៍ពិពាហ៍របស់ពួកខ្ញុំ ខ្ញុំសូមគោរពអញ្ជើញពុកម៉ែបងប្អូន ក្នុងនិងក្រៅប្រទេស យុវជន យុវតី អ្នកស្នេហាជាតិចូលរួមឲ្យច្រើនកុះករ ទាំងអស់គ្នា សូមអរគុណ!!!!” ។
នៅក្នុងអត្ថន័យសារ ដែល លោក សោភ័ណ្ឌ ឡារី បង្ហោះជាសាធារណៈនោះ បានសរបញ្ជាក់ឲ្យឃើញថា លោកកំពុងតែជិតដឹកដៃគូស្នេហ៍ រាងតូចច្រឡឹង ចូលរោងការឆាប់ៗនេះហើយ ប៉ុន្តែជាដំបូងនេះ ពួកលោកដឹកដៃគ្នាដើរលេងកម្សាន្ត បង្កើនភាពផ្អែមល្ហែមជាមួយគ្នា ហើយថតរូបទុកសម្រាប់ ថ្ងៃមង្គលការសិន ។
ចង់ដឹងថារូបភាព ទាំងអស់របស់ លោក សោភ័ណ្ឌ ឡារី បង្ហាញការឱបរឹតបឺតមាត់គ្នា ជាមួយនារីគូស្នេហ៍ មានការទាក់ទាញ និងគួរឲ្យច្រណែនដល់កម្រិតណា តោះទៅទស្សនាជាមួយ LookingTODAY ទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល