ភ្នំពេញ ៖ អគ្គិសនីកម្ពុជាសូមជម្រាបជូនថា នៅថ្ងៃទី31 ខែកក្កដា ឆ្នាំ2017 នៅវេលាម៉ោង10:25នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខOPS081-F1 មូលហេតុដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការប្តូរបង្គោលបណ្តាញតង់ស្យុងទាប(LV) មួយដើម ដែលរថយន្តបុកបាក់កាលពីយប់មិញ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ291 សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អតិថិជនឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង 12:00នាទីថ្ងៃត្រង់។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្ត អគ្គិសនីនេះដោយអនុគ្រោះ ៕