CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋាភិបាលថៃ បានត្រៀម ផែនការ ជម្លៀសពលរដ្ឋ ចេញពីកូរ៉េខាងត្បូង រូចរាល់ហើយ

បាងកក៖ យោងតាមគេទំព័រ The Nation របស់ថៃ នៅថ្ងៃ សុក្រ ទី ៥ ខែ មេសា ឆ្នាំ ២០១៣
នេះបានឲ្យដឹងថា លោក ប្រាដឺមឆៃ សាស៊ុមស័ព្ទ រដ្ឋមន្ត្រីក្រសួងការងារថៃ បានថ្លែងថា រដ្ឋា
ភិបាលថៃ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះពលករថៃ ដែលកំពុងរស់នៅ ក្នុងប្រទេស
កូរ៉េខាងត្បូង បន្ទាប់ពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ កំពុងតែមានភាពតានតឹងឡើងៗ ដោយ
កូរ៉េខាងជើង បានប្រកាសថា បានត្រៀមរួចជាស្រេច ក្នុងការរធ្វើសង្គ្រាម ជាមួយកូរ៉េខាង
ត្បូង។

ក្រសូងការងារថៃ បានរាយការណ៍ពីតួលេខប្រជាពលរដ្ឋថៃ រស់នៅកូរ៉េខាងត្បូង មានចំនួន
ប្រមាណ ៤,៣ ម៉ឺននាក់ ក្នុងនោះរួមមាន ពលករស្រប និង ខុសច្បាប់ មន្រ្តីរាជការ និងដទៃ
ទៀត។

លោក ប្រាដឺម បានសម្តែងការព្រួយបារម្ភ ចំពោះពលរដ្ឋថៃ ដែលកំពុងរស់នៅកូរ៉េខាងត្បូង
យ៉ាងខ្លាំង ជាពិសេសពលករខុសច្បាប់ ដែលមានការ ពិបាកធ្វើការទំនាក់ទំនង បើសិនជា
មាន ហេតុការណ៍អាក្រក់ ដែលអាចនឹងកើតឡើង។ ម្យ៉ាងវិញទៀត ខាងក្រសួងការងារ
បានទំនាក់ទំនង ទៅកាន់ស្ថានទូតថៃ ប្រចាំទីក្រុង សេអ៊ូល ត្រៀមក្នុងការជូនដំណឹង និង
ប្រមូលផ្តុំ ពលរដ្ឋថៃ ដើម្បីបញ្ជូនតាមជើងយន្តហោះ ដែលរដ្ឋាភិបាលថៃ បានត្រៀមបម្រុង
ដាក់ឲ្យមានទាន់ពេលវេលា។ ខណៈរដ្ឋាភិបាលថៃ កំពុងតាមដានស្ថានការណ៍ នៅឧបទ្វីប
យ៉ាងយកចិត្តទុកដាក់៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ