CamNews

កីឡាអន្តរជាតិ 

អំណះ​អំណាង​មួយ​លើក​ឡើង​ថា​ ការលេង របស់ Ronaldo និង Messi មិនទាន់ល្អជាង Sergio Aguero ទេ

ព័ត៌មានកីឡា៖ ស្របនិងការដឹងឮយ៉ាងពេញទំហឹងហើយថា កីឡាករដែលមាន លក្ខណៈសម្បត្ដិល្អនឹងការ​លេង គឺ មាន Cristiano Ronaldo Lionel Messi ហើយក៏អាចជា​ Luis Suarez ប៉ុន្ដែ ស្រាប់តែមាន អំណះអំ​ណាងមួយបែជាយល់ថា Sergio Aguero ខ្សែប្រយុទ្ធរបស់ Man City លេងបានល្អជាងគេវិញ។ 

តាមពិតទៅការលេង​ របស់ Cristiano Ronaldo និង Lionel Messi គឺជាកីឡាករដែលលេងបានល្អជាងគេ​ ទាំង​អស់​ក្នុងជាជីពកីឡាករបាល់ទាត់ ហើយកេរ្ដិ៍ឈ្មោះអ្នកទាំងពី ក៏បានដាក់ចូលក្នុងតារាង កីឡាករ ឆ្នើម​លើពិភពលោករួចហើយដែរ ហើយ  Luis Suarez ក៏ទើបតែទទួលបាន ការលេងល្អនៅរដូវកាលចុងក្រោយ​នេះដែរ​​ ប៉ុន្ដែមានទស្សនៈមួយមិនយល់ដូច្នោះទេ ដោយឡែកការយល់នោះ បែជាថា អ្នកដែលលេង​បានល្អពិតប្រាកដ គឺ កីឡាករខ្សែប្រយុទ្ធ Man City ឈ្មោះថា Sergio Aguero ទៅវិញ។ 

អំណះអំណាងនៅតែបន្ដទៀតថា ការលេង Sergio Aguero បានល្អជាង អ្នកទាំង ៣ ប្រសិនបើ គាត់លេងបាន​ជាប់គ្រប់ការប្រកួត​ ប៉ុន្ដែបើតាមការមើលឃើញជាក់ស្ដែង Sergio Aguero មិនចូលលេងពេញលេញ​ដូច​អ្នកទាំង ២ ឡើយ​ ជាពិសេស ក្រោយពេលរងរបួស​ ​​បានធ្វើឲ្យមានការខកខានជាច្រើន​ប្រកួត។  ទម្រង់លេង របស់  Sergio Aguero បានល្អច្រើន បើទោះ ជាបរិមាណនៃការលេង មិនអាចប្រៀបនឹងអ្នកទាំង ៣ បាន​មែន ។ 




Tags: Sport News Sergio Aguero