CamNews

សំណើច 

សំណើច រឿង៖ សម័យកុំព្យួទ័រ ហើយលោកតា!

តា​ចៅ​ពីរ​នាក់ ស្រឡាញ់​គ្នា​ណាស់ ហើយ​ចៅ​តែងតែ​មក​លេង​តា​ជា​ញឹកញាប់ ប៉ុន្តែ​មួយ​រយៈ​ក្រោយ
​នេះ ដោយសារ​ចៅ​រវល់ មិនសូវ​បាន​មក​លេង​តា​ជា​ញឹកញាប់​ប៉ុន្មាន​ទេ ។ ថ្ងៃមួយ ចៅ​មក​លេង​តា៖


តា៖ ហេ! អា​ចៅ​ឯង​បាត់​ទៅ​ណា ខានមក​លេង​តា​យូរហើយ​
ចៅ៖ អូ! លោកតា​ចៅ​ជាប់រវល់​រៀន   កុំព្យូទ័រ សម័យ​កុំព្យូទ័រ​ទៅ​ហើយ  បើ​មិន​ចេះ ដូច​ជា​ងាប់​មួយ​
ចំហៀង​ខ្លួន​អឹ​ចឹ​ង​
តា៖ អើ! ល្អ ចុះ​ឯង​ចេះ ហែល​ទឹក​ទេ​
ចៅ៖ អត់​ចេះ​ផង​តា​
តា៖ អើ! អត់​ចេះ​កុំព្យូទ័រដូច​ជា​ងាប់​មួយ​ចំហៀង​ខ្លួនតែបើ​អត់​ចេះ​ហែល​ទឹក​វិញ ងាប់​ទាំងមូល​វ៉ើ​យ!
ចៅ៖ !!!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke