CamNews

ប្លែកៗ 

ស្រ្តីចម្លែកជនជាតិម៉ាឡេស៊ី លាងដៃ ៣០០ លើកក្នុងមួយថ្ងៃ

ប្លែកៗ ៖ តាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយនា
ពេលកន្លងផុតទៅថ្មីៗនេះ  បានបញ្ជាក់អោយដឹងថា មានស្រ្តីចម្លែកជនជាតិម៉ាឡេស៊ីម្នាក់ ទម្លា
ប់លាងដៃខ្លួនឯង ៣០០ លើកក្នុងមួយថ្ងៃ។

គួរបញ្ជាក់ផងដែរថា ស្រ្តីចម្លែករូបនោះមានឈ្មោះថា Julia Abdullah ​វ័យ​៤០​ឆ្នាំ​ រស់​នៅ​ក្នុងប្រ
ទេស​ម៉ាឡេស៊ី​  បាន​កើត​នូវ​រោគ​កង្វល់​ចិត្ត​ម្យ៉ាង​ ដោយ​គាត់​ញៀន ​នឹងការ​លាង​សម្អាត​ដៃ​ខ្លួន​
ច្រើន​ដងជា​រៀង​រាល់​ថ្ងៃ។  រោគ​កង្វល់​ចិត្ត​ដ៏​ចម្លែក​របស់​គាត់​នេះ​មាន​រយៈ​ពេល​២០​ឆ្នាំ​ហើយ។
ក្រៅ​ពី​ការ​លាង​ដៃ​ជាង​ ៣០០ ​ដង​ក្នុង​មួយ​ថ្ងៃ គាត់​ក៏​បាន​ចំណាយ​ពេល​ងូត​ទឹក​ដល់​ទៅ៥ម៉ោង
ប្រើ​សាប៊ូ​ដុស​ខ្លួន​ ២១ ​ដុំ និង​សាប៊ូ​កក់​សក់​​ ២ ​ដប​ក្នុង​មួយ​ថ្ងៃ​។

លើសពីនេះទៅទៀត របាយការណ៍ដដែលក៏បានបញ្ជាក់បន្ថែមអោយដឹងផងដែរថាស្ត្រីរូប​នេះ​
ដើម​ឡើយ​  ប្រកប​របរ​ជា​អ្នក​ឯកទេស ​ខាង​ពិនិត្យ​ទឹក​នោម លាមក​និង​ឈាម​អ្នក​​ជំងឺ​អេដស៍ ។
ដូច្នេះ​ហើយ​  ទើប​គាត់​កើត​នូវ​ក្ដី​បារម្ភ​ផ្លូវ​ចិត្ត​ពី​ការ​ឆ្លង​នូវ​ ជំងឺ​ទាំង​នោះ រហូត​ដល់​កើត​ជា​ទម្លាប់​
លាង​សម្អាត​ដៃ​ជា​ញឹក​ញាប់។

អាការកង្វល់​ផ្លូវ​ចិត្ត​នេះបាន​ធ្វើ​ឲ្យ​គាត់​បាត់​បង់​ការងារ​ដោយ​សារ​តែ​ ភាព​យឺត​យ៉ាវ​  គាត់​ក៏​​ធ្លាក់​
ខ្លួន​ក្រ​ ព្រោះ​តែ​ការ​ចំណាយ​ច្រើន​លើស​លប់​ លើ​ថ្លៃ​ប្រើប្រាស់​ទឹក រហូត​ធ្វើ​ឲ្យ​គាត់​វណ្ឌ​ក​នឹង​​បំ
ណុល។ មួយ​ថ្ងៃៗ​គាត់​គិត​តែ​ពី​រឿង​សម្អាត​ខ្លួន​កាយ​តែ​ប៉ុណ្ណោះ​ដោយ​មិន​ខ្វល់ នឹង​រឿង​ផ្សេងៗ
​ឡើយ។

គួររំឭកផងដែរថា  បច្ចុប្បន្ន  ស្ត្រី​រូបនេះ​ត្រូវ​បាន​ខាង​ក្រុម​ភ្នាក់​ងារ​ប្រឹក្សា​ផ្លូវ​ចិត្ត​  SAMH​ នៃ​វិទ្យា
ស្ថាន​សុខភាព​ផ្លូវ​ចិត្ត ទទួល​ព្យាបាល  ដើម្បី​បំបាត់​ទម្លាប់​ញៀន​នឹង​ការ​សម្អាត​ខ្លួន​ហួស​ព្រំ​ដែន​
នេះ៕

ដោយ ៖ ពិសី
ប្រភព ៖ odditycentral


Tags: international news strange entertainment