CamNews

តារា 

បញ្ញា សិទ្ធិ បង្ហាញ​រាង​សិច​ស៊ី ធ្វើ​អ្នក​គាំទ្រ​នារី​ៗ​ជញ្ជក់​មាត់

ភ្នំពេញៈ តារាសម្តែង និងចម្រៀងបុរសសង្ហារសាច់សរម៉ដ្ឋ រលោង លោក បញ្ញា សិទ្ធិ ថ្មីៗនេះ បានរំលេចរូបថតមួយចំនួន បង្ហាញពីរូបរាងដ៏សិចស៊ី បញ្ចេញសាច់ ដោយលោកគ្រាន់តែស្លៀកខោខ្លី បង្អួតរាងស្រស់សង្ហា ដល់អ្នកគាំទ្រ ធ្វើឲ្យក្នក់ក្នាញ់ និងពេញចិត្ត ទៅលើរូបរាងកាយរបស់លោក ជាពិសេសស្រីៗតែម្ដង ។

រូបថតមួយចំនួន របស់តារាប្រុស លោក បញ្ញា សិទ្ធិ បង្ហាញរាងកាយទទេ ដោយមានតែខោខ្លីនោះ ត្រូវបានអ្នកលេង Facebook យកមកបង្ហោះពាសពេញ បណ្តាញទំនាក់ទំនងសង្គម បង្អួតទស្សនិកជន និងអ្នកគាំទ្រលោក ឲ្យបានឃើញពីដងខ្លួនស្រឡូន សាច់សរម៉ដ្ឋរលោងរបស់លោក ដែលមើល ទៅពិតជាស្រស់សង្ហា ធ្វើឲ្យអ្នកគាំទ្រមួយចំនួន ដែលស្រលាញ់ ពេញចិត្តលោកមើល មិនដាក់ភ្នែកឡើយ ។ ក្នុងនោះដែរក៏មានការ បញ្ចេញសារសរសើរ និងពេញចិត្តលោកផងដែរ ។

ចង់ដឹងថា តារាប្រុសរូបនេះ មានរូបរាងស្អាតសង្ហា និងសិចស៊ីធ្វើឲ្យនារីៗ ជញ្ជក់មាត់សរសើរ កម្រិតណា ទស្សនាជាមួយគេហទំព័រ កំសាន្តយើងខ្ញុំ ទាំងអស់គ្នា៖


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh