CamNews

តារា 

កីឡាករល្បី មុខស្រស់ រាងសង្ហា​ Lucas Silva បន្ទន់ស្នេហ៍ Real Madrid ឲ្យសម្រេចកិច្ចកុងត្រារហូត ៦ ឆ្នាំ

ព័ត៌មានកីឡា៖ ក្រុម Real Madrid បានប្រកាសប្រាប់អ្នកសារព័ត៌មាន និង អ្នកគាំទ្ររបស់ក្រុមទាំងអស់ ឲ្យបានដឹងថា ក្រុមសម្រេចចិត្ដចំណាយលុុយផ្ទេរជើងខ្សែបម្រើកណ្ដាលពីក្រុមក្លឹបយុវជន Cruzeiro របស់ប្រទេស​ប្រេ​ស៊ីល ។ 

កីឡាករខ្សែបម្រើកណ្ដាល Lucas Silva ទើបតែមានអាយុ ២១ ឆ្នាំ​លេងក្នុងក្លឹបកីឡាយុវជន Cruzeiro បានត្រូវ​ក្រុម Real Madrid សម្រេចផ្ទេរជើងចេញក្នុងតម្លៃខ្លួន ១០ លានផោន សម្រាប់រយៈពេល​ ៦ ឆ្នាំ ។ Lucas Silva គឺជាកីឡាករទី ២ ហើយ បន្ទាប់ពី Martin Odegaard ដែល Real Madrid បានផ្ទេរចូល ក្នុងរដូវកាលថ្មីនេះ ។​

ប្រភពព័ត៌មានបានបង្ហាញថា Lucas Silva មុនពេលសម្រេចចិត្ដ ផ្ទេរចូលមកកាន់ Real Madrid​ កីឡាករធ្លាប់ទទួលបានការទាក់ទាងមិនតិចទេ​ពីក្រុម ក្នុងទឹកដី Premier League យ៉ាងណាមិញដូចជា Arsenal ជាដើម ប៉ុន្ដែ​​ការសម្រេចចិត្ដ រវាងអ្នកទាំងពី មិនសូវជាមានភាព ស្អិតរមួតដូច Real Madrid នោះទេ ដែលក្រុម​បាន គៀងកែរ​​តាំងតែពីខែសីហា ក្នុងកាលមុនមកម្ល៉េះ ។ លទ្ធផលជោគជ័យ បណ្ដាក្លឹបទាំងនោះ បានត្រឹមតែដឹងដំណឹងតែ​ប៉ុណ្ណោះ មិនយកបានឡើយ ។ ហើយ Lucas Silva និងធ្វើដំណើទៅកាន់ ទឹកដីថ្មីនៅសប្ដាហ៍ក្រោយនេះ ហើយ​បន្ទាប់ពីសម្រេចជាផ្លូងការលើការពិនិត្យសុខភាព ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ .theguardian


Tags: Sport News real Madrid Lucas Silva