CamNews

កីឡា 

ប្រធាន FIFA ត្រូវអង្គការតម្លាភាពប្រឆាំងអំពើពុករលួយ ស្នើរឲ្យចុះចេញពីតំណែង

ព័ត៌មានកីឡា៖ ទាក់ទងទៅនឹងសំណុំរឿងក្ដីជាប់សង្ស័យ ឈានដល់ការចាប់ខ្លួន មន្ដ្រីសមាជិក FIFA ១៤ រូប​ពីបទប្រព្រឹតអំពើពុករលួយ លួចប្រើប្រាស់លុយកខ្វក់ (សំណូក) លោក Sepp Blatter ដែលជាប្រធានសមាគមន៍ FIFA ទាំងមូល ត្រូវបានគេស្នើរឲ្យមានការចុះចេញ​ពីតំណែង បើទោះបីជាមិនជាប់ពាក់ព័ន្ធនឹងអំ​ពើនោះកដោយក្ដី។ 

អង្គការតំលាភាពប្រឆាំងអំពើពុករលួយ អន្ដរជាតិ ដែលមានលោក Cobus de Swardt ជាប្រធាន បានស្នើរឲ្យ លោក Sepp Blatter ចុះចេញពីតំណែងភ្លាមៗ​ ខណៈដែលសំណុំរឿងក្ដីជាប់សង្ស័យមួយនេះ ត្រូវបានគេយល់ថា ស្ថិតក្នុងការរៀបចំឡើងជាប្រព័ន្ធ។ ​ហើយសេចក្ដីសម្រេចបន្ដសម្រាប់ការរៀបចំបោះឆ្នោតជ្រើសតាំងប្រធានថ្មីរបស់ FIFA ក៏ត្រូវតែធ្វើការពន្យាពេលផងដែរ។ 

លោក Cobus de Swardt បានមានប្រសាសន៍ផងដែថា ការកើតមាន អំពើរពុករលួយនេះ បានកើតឡើង​ ស្ថិត​ក្រោមការគ្រប់គ្រងរបស់ លោក Sepp Blatter ដែលមានរយៈពេលស្ទើរតែ ២ ទសវត្សមកហើយ។ ហេតុដូច្នេះហើយ ដើម្បីងាយស្រួលដល់​ការគ្រប់គ្រង និងទំនុកចិត្ដរបស់ អ្នកគាំទ្រ​ជាចំបាច់ លោក Sepp Blatter ត្រូវតែចុះចេញពីតំណែង ។ 



ដោយ៖ អឿ អ៊ុយ

ប្រភព៖ latimes


Tags: Sport News FIFA