CamNews

កំសាន្ត 

វណ្ណ វល័ក្ខ លេចធ្លាយ រូបនៅលើគ្រែ ជាមួយ ប៉ែន ចំរ៉ុង

ភ្នំពេញ៖ តារាសម្តែង ទើបឡើងកូដ ល្បីឈ្មោះកញ្ញា វណ្ណ វល័ក្ខ ត្រូវបាន គេកត់សម្គាល់ ឃើញ ថា នាងហាក់ ទទួលរងនូវព្យុះ ភ្លៀងព័ត៌មាន រឿងរ៉ាវអាស្រូវ ស្នេហាមិន ស្ទើរឡើយ ក្នុងនោះមាន ទាំងរឿងល្អ និងរឿងអាក្រក់។ ប៉ុន្តែយ៉ាងណាមិញ បើទោះបីជា តារាសម្តែង វណ្ណ វល័ក្ខ តែងរងនូវបញ្ហាព្យុះភ្លៀង អាស្រូវស្នេហាជាបន្តបន្ទាប់ ក៏ដោយតែ ប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះ របស់នាង នៅតែបន្ត មានភាពលេចធ្លោ គួរឲ្យកត់សម្គាល់។

ទន្ទឹមប្រជាប្រិយភាព និងការគាំទ្រ នៅតែបន្តមានភាព ហក់ឡើងនេះ វណ្ណ វល័ក្ខ ស្រាប់តែលេច ធ្លាយរឿង ដ៏គួរឱ្យចាប់ អារម្មណ៍ជុំវិញ សកម្មភាព ថតរូបនៅលើគ្រែ តែពីរនាក់នឹងសម្តែង ប្រុសជើងចាស់ លោក ប៉ែន ចំរ៉ុង យ៉ាងត្រេក ត្រអាល។

តាមរយៈរូបថត និងសកម្មភាព ដែលត្រូវបានគេ យកទៅបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនង សង្គមហ្វេសប៊ុក យ៉ាងព្រោងព្រាត កាលពីថ្មីៗនេះ បានបង្ហាញឲ្យឃើញថា តារាសម្តែងស្រី វណ្ណ វល័ក្ខ ជាមួយនឹងតារា សម្តែងប្រុស ខ្ពស់សង្ហា លោកប៉ែន ចំរ៉ុង គឺបានកៀកកើយគ្នា យ៉ាងស្និទ្ធស្នាលបំផុត នៅលើគ្រែ។

បើសង្កេតមើល ទៅលើរូបថត ចំនួនពីរសន្លឹក ដែលត្រូវបាន គេបង្ហោះ លើបណ្តាញសង្គម ហ្វេសប៊ុក បានបញ្ជាក់យ៉ាងច្បាស់ថា តារាសម្តែង ចង្ការស្រួច កញ្ញា វណ្ណ វល័ក្ខ និងលោក ប៉ែន ចំរ៉ុង ពិតជាកំពុងគេង ឱបកៀក កើយគ្នា យ៉ាងមានសេចក្តី សុខតែពីរនាក់មែន។ ប៉ុន្តែយ៉ាងណាមិញ គេក៏ពុំបានដឹងទេថា តើតារាសម្តែង វណ្ណ វល័ក្ខ និង លោក ប៉ែន ចំរ៉ុង ធ្លាប់មានទំនាក់ទំនង ស៊ីជម្រៅ ជាមួយគ្នា ដល់កម្រិតណា ហើយចាប់ផ្តើម តាំងពីពេណា មកនោះទេ ?

ថ្លែងប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ នេះ កញ្ញា វណ្ណ វល័ក្ខ បាននិយាយទទួល ស្គាល់ថា "ចាសបង.. ! រូបថតនេះពិតជាខ្ញុំ និងបង ប៉ែន ចំរ៉ុនមែន.! ខ្ញុំ និងគាត់ បានគេងនៅ លើគ្រែជាមួយគ្នាដូច ដែលបានឃើញ នៅក្នុងរូបថត។ ប៉ុន្តែពុំមែនលក្ខណៈអ្វីខុសឆ្គង ដូចការគិតនោះទេ វាគ្រាន់តែឈុតឆាក ក្នុងការសម្តែង រឿងប៉ុណ្ណោះ សូមទស្សនិកជន អ្នកគាំទ្រ កុំមានការយល់ច្រឡំ..!"។

កញ្ញា វណ្ណ វល័ក្ខ បានបញ្ជាក់ថា "តាមពិតទៅ រូបនេះ ខ្ញុំបានថតកាល ពីមួយថ្ងៃមុន ក្នុងឈុតសម្តែងរឿងមួយ មានចំណងជើងថា "ខ្ញុំថាខូច.! ខូចមែន" ហើយគេតម្រូវ ឲ្យខ្ញុំ និងបង ប៉ែន ចំរ៉ុង សម្ដែងមាន ភាពស្និទ្ធស្នាល ជាមួយគ្នា ដូចជាឈុតគេង នៅលើគ្រែនេះអ៊ីចឹង។ រូបចំនួនពីរបីស្លឹកនេះ ខ្ញុំបានយកទៅបង្ហោះ ក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន ប៉ុន្តែក្រោយមក ក៏បានដកចេញវិញ ប៉ុន្តែមិននឹងស្មានថា មានគេយក ទៅបង្ហោះ និង Share តៗគ្នា នាំឲ្យការយល់ច្រឡំ យ៉ាងដូច្នេះសោះ..! "៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh