ស្រ្តីចំណាស់ម្នាក់ជិះម៉ូតូScooter បានសម្លាប់បុរសម្នាក់ដោយច្របាច់លិង្គរបស់បុរសនោះក្នុង
ជំលោះនៃការចតម៉ូតូ ក្នុងទីក្រុង Haikou ខេត្តHainan។ វាជាមេរៀនគួរយល់ដឹងមួយ មានស្រ្តី
ចំណាស់អាយុ៤១ឆ្នាំ ជិះលើម៉ូតូScooter របស់គាត់ទៅសាលាបឋមសិក្សាមួយនៅក្នុងសង្កាត់
Meilan ទីក្រុង Haikou ដើម្យីទៅទទួលកូនរបស់គាត់។ នៅពេលគាត់ចង់ចតម៉ូតូScooter របស់
គាត់នៅពីមុខហាងមួយប៉ុន្តែបុរសដែលមានអាយុ៤២ឆ្នាំម្នាក់ជាម្ចាស់ហាងមិនព្រមឲ្យគាត់ចត។
ភ្លាមៗនោះភាគីទាំងពីរបានឈ្លោះប្រកែកគ្នា ហើយក្រោយមកក៏បានវាយតប់គ្នា។ ស្រ្តីនោះខឹង
ខ្លាំងណាស់ហើយបានហៅប្តី និងបងរបស់គាត់ឲ្យមកជួយ វាយតប់គ្នា។ ក្នុងពេលកំពុងវាយតប់
គ្នាស្រ្តីចំណាស់បានចាប់លិង្គបុរសនោះជាប់ហើយបានច្របាច់លិង្គបុរសនោះរហូតដល់គាត់ដួល
ទៅលើដី។ ភ្លាមៗនោះអ្នកជិតខាងបានជួយបុរសនោះប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ ប៉ុន្តែ
គួរឲ្យសោកស្តាយគាត់បានស្លាប់មុនពេលទៅដល់មន្ទីរពេទ្យ។
ដោយៈ វណ្ណៈ
ប្រភពៈ chinabuzz