CamNews

កីឡាអន្តរជាតិ 

អាជ្ញា​កណ្តាល Clattenburg ត្រៀម​ចាក​ចេញ​ពី Premier League ទៅ​កើប​លុយ​នៅ​អារ៉ាប់​ប៊ីសា​អូឌីត

(ក្រុងឡុងដ៍)៖ អាជ្ញាកណ្តាលលេចធ្លោនៅអង់គ្លេសលោក Mark Clattenburg នឹងចាកចេញពីក្របខណ្ឌបាល់ទាត់ កំពូល Premier League នារដូវកាលក្រោយនេះហើយ ដោយទៅបន្តធ្វើជាប្រធានអាជ្ញាកណ្តាលនៅប្រទេសស្ថិតនៅ អាស៊ី អារ៉ាប់ប៊ីសាអូឌីត ក្រោមតម្លៃពលកម្មកប់ពពក។

តាមរយៈសារព័ត៌មាន Dailymail បានចេញផ្សាយថា អាជ្ញាកណ្តាលដែលកាត់ក្តីប្រកបដោយវិជ្ជាជីវៈ និងយុត្តិធម៌បំផុត នោះ ក៏ត្រូវបានអាមេរិកចែចូវផងដែរ តែចុងក្រោយបុរសជនជាតិអង់គ្លេសខាងលើនេះ សម្រេចចិត្តជ្រើសយកអារ៉ាប់ប៊ី សាអូឌីតវិញ។

ការសម្រេចចិត្តទៅបន្តអាជីពនៅទឹកដីអ្នកមាននេះដែរ គឺត្រូវបានធ្វើឡើងនៅក្រោយពេលអាជ្ញាកណ្តាលនៅអង់គ្លេស ដូចគ្នាលោក Howard Webb បានទៅធ្វើអាជ្ញាកណ្តាលនៅទីនោះ១១ថ្ងៃមកហើយ ក្នុងនាមជាអាជ្ញាកណ្តាលដែលត្រូវ បាន FIFA ជ្រើសរើសឲ្យកាត់ក្តីក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីផងដែរ។

លោក Mark Clattenburg ត្រូវបាន UEFA ចាត់តាំងឲ្យធ្វើជាអាជ្ញាកណ្តាលបង្គោលនៃការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលមុន និងកាត់ក្តីក្នុងព្រឹត្តិការណ៍ពានរង្វាន់ទ្វីបអឺរ៉ុប UEFA Euro 2016 ផងដែរ៕

Mark Clattenburg will leave the Premier League and move to Saudi Arabia

He is said to have become frustrated at the scrutiny referees come under in English football

He then took charge of the final of Euro 2016, as Portugal beat France in Paris to lift the trophy

The official poses with his tattoo artist after getting his Champions League artwork done

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Clattenburg