CamNews

តារា 

ពេជ្រ អាវីហ្សា ល្បីថា ដូរ​ប្រុស​ស្នេហ៍​ដូច​ដូរ​សម្លៀក​បំពាក់

ភ្នំពេញ៖ តារាសម្តែងល្បីល្បាញ ក្នុងរឿងស្លៀកពាក់ បញ្ចេញភាពសិចស៊ីនាង ពេជ្រ អាវីហ្សា កាលពីពេលកន្លងមកនេះ លេចឮថា នាងបានភ្ជាប់សម្ព័ន្ធភាពស្នេហា ជាមួយបុរសអ្នកជំនួញ ក្នុងស្រុកម្នាក់ឈ្មោះ ហេង ដែលមានវ័យស្របាលគ្នានឹងនាង។ ប៉ុន្តែថ្មីៗនេះ បែរជាមានព័ត៌មានថា សង្សារឈ្មោះ ហេង ម្នាក់នេះបានរង្គោះរង្គើ ផ្តាច់ស្នេហ៍ជាមួយគ្នាវិញទៅហើយ។

ការបែកធ្លាយដំណឹងស្នេហ៍ រវាងនាង ពេជ្រ អាវីហ្សា ជាមួយគូស្នេហ៍ខាងលើ មិនទាន់បានមួយខែផង ពេលនេះមានប្រភពចុងក្រោយ ពីអ្នកសិល្បៈដូចគ្នា បានទម្លាយថា អាវីហ្សា កំពុងមានបុរសក្រៅស្រុក(ខ្មែរសញ្ជាតិអាមេរិក) មានវ័យមិនក្រោម៣០ឆ្នាំម្នាក់ ព្យាយាមតាមទាក់ទង សុំធ្វើជាម្ចាស់បេះដូង ជំនួសស្នេហ៍ចាស់ទៀតផង តែជាចម្លើយត្រូវបានស្រីស្រស់ម្នាក់នេះ ប្រាប់ថា ចាំគិតមើលសិន…។

ជុំវិញរឿងរ៉ាវស្នេហា របស់កញ្ញា ពេជ្រ អាវីហ្សា ត្រូវបានមហាជនដឹងថា កន្លងមកនាងធ្លាប់ឆ្លងកាត់រសជាតិ ជីវិតស្នេហ៍បែកបាក់ ជាបន្តបន្ទាប់ រហូតមានប្រភពខ្លះ លើកឡើងប្រៀបប្រដូចថា អាលីហ្សា ដូរប្រុសដូចដូរសម្លៀកបំពាក់ ព្រោះជាប្រចាំឲ្យតែកើត មានដំណឹងនៃការបែកបាក់ ស្នេហ៍មិនទាន់បានមួយចំអិនកំពិសផង ក៏ស្រាប់លេចឮព័ត៌មានអំពីការសាងសម្ព័ន្ធភាពស្នេហា របស់នាង ជាមួយអ្នកថ្មី ជាបន្តបន្ទាប់ ស្ទើរកក្រើកពិភពសិល្បៈ។

គួរបញ្ជាក់ថា តារាសម្តែងសាច់សខ្ចី វ័យក្មេងនិយមភាពសិចស៊ី កញ្ញា ពេជ្រ អាវីហ្សា កាលពីពេលកន្លងមកនេះ ត្រូវបានមហាជន ដឹងស្ទើរគ្រប់គ្នាថា នាងក៏ជាតារាស្រីរបស់ខ្មែរម្នាក់ ក្នុងចំណោមតារាស្រីផ្សេងទៀត ដែលតែជួបប្រទះរឿងរ៉ាវអាស្រូវស្នេហា ជាបន្តបន្ទាប់ ហើយក៏ធ្លាប់មានការសង្ស័យថា តារាស្រីរូបនេះ បានបង្កាត់ភ្លើងស្នេហ៍ក្រៅឆាក ជាមួយបុរសម្នាក់ មានងារជាឧកញ៉ា ទ្រព្យស្តុក រស់នៅក្នុងស្រុកខ្មែរទៀតផង៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh