CamNews

តារា 

លី អ៊ីវ៉ាធីណា សម្ភាសន៍ ធ្លាក់នៅត្រឹមទូតថៃបាត់បង់ ឱកាសកើបប្រាក់នៅ កាណាដា

ភ្នំពេញ៖   តារាចម្រៀង រាងតូចច្រឡឹង ជាប់សែស្រឡាយចិន កញ្ញា លី អ៊ីវ៉ាធីណា មុននេះ
បានបង្ហើបប្រាប់ឲ្យដឹងថា នៅក្នុងអំឡុង ឆ្នាំ២០១៣នេះ នាងមានគម្រោង ចេញទៅសម្តែង
និង ច្រៀងលើទឹកដី ពីរប្រទេស ដាច់ដោយឡែកពីគ្នា។ ដោយគម្រោងទី១ នាងនឹងត្រូវចេញ
ទៅ ប្រទេសកាណាដា ក្នុងដើមខែមិថុនា ខាងមុនេះ ។ ចំណែកឯគម្រោងទី២ គឺចេញទៅ សហ
រដ្ឋអាមេរិក ក្រោយវិលមកពីកាណាដា។

កាលនោះ កញ្ញា លី អ៊ីវ៉ាធីណា បាននិយាយប្រាប់ឲ្យដឹងថា ការចេញទៅច្រៀង នៅលើទឹកដី
ប្រទេសកាណាដា គឺនាងត្រូវចំណាយ រយៈពេលប្រហែលជាពីរ ឬបីខែក្នុងការ ស្នាក់នៅច្រៀង
និង សម្តែងជូនបងប្អូនខ្មែរ រាំកំសាន្តសប្បាយនៅទីនោះ។ ប៉ុន្តែផ្ទុយទៅវិញពេលនេះ ក៏ស្រាប់តែ
លេចដំណឹងមកថា អ៊ីវ៉ាធីណា ត្រូវបានបាត់បង់ ឱកាសចេញទៅច្រៀង នៅកាណាដាវិញ ព្រោះ
តែនាងធ្លាក់ ការសម្ភាសន៍ នៅត្រឹមទូតថៃ។ 

ប្រភពចេញមកពី ប្រធានសមាគមន៍ខ្មែរ នៅកាណាដា ដែលជាអ្នកធានា អ្នកសិល្បករខ្មែរចេញ
ទៅចេញទៅច្រៀង និង សម្តែងនៅទីនោះ បានប្រាប់ Looking TODAY តាមសារអេឡិចត្រូនិច
នៅព្រឹកនេះថា "សូមទោស...! កញ្ញា លី អីវ៉ាធីណា មិនអាចចេញ មកច្រៀង និង សម្តែងនៅលើ
ទឹកដី ប្រទេសកាណាដា ដូចជាការគ្រោង ទុកនោះទេ"។

លោក ឃុន ដេវីត បាននិយាយប្រាប់ទៀតថា ពេលក្រោយលោក នឹងព្យាយាធានាយក កញ្ញា លី
អ៊ីវ៉ាធីណា ទៅច្រៀងនៅកាណាដាជាថ្មីម្តងទៀត។ ទោះបីជាយ៉ាងណា លោកមិនបានបញ្ជាក់ប្រាប់
ឲ្យបានច្បាស់ អំពីមូលហេតុ លំអិតដែលនាំឲ្យ លី អ៊ីវ៉ាធីណា បាត់បង់ឱកាស មិនបានទៅកាណា
ដាទេ។

ជួបជាមួយគេហទំព័រ Looking TODAY តាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៣ នេះ
កញ្ញា លី អ៊ីវ៉ាធីណា បាននិយាយ ប្រាប់ឲ្យដឹង ថា "ចាស..បង ! ខ្ញុំពិតជាបាត់បង់ ឱកាសចេញទៅ
ច្រៀង កាណាដាមែន....ខ្ញុំក៏ទើបតែទទួលបានដំណឹងនេះ ពីទូតថៃប្រហែលជាង មួយសប្តាហ៍នេះ
ដែរ"។

តារាចម្រៀងរបស់ផលិតកម្ម ថោន លី អ៊ីវ៉ាធីណា បានប្រាប់ពីមូលហេតុ ដែលនាំបានឱបង់ឱកាស
នេះថា "ព្រោះតែនាងខ្ញុំធ្លាក់ការសម្ភាសន៍នៅត្រឹមស្ថានទូតប្រទេសថៃ ទើបបានជាខ្ញុំ រួមនឹងតារា
ច្រៀងស្រីម្នាក់ទៀតមិនអាចចេញទៅកាណាដា បានដូចជាការគ្រោងទុកនោះ។ ម្យ៉ាងទៀតខាង
ទូតថៃ គេមិនទុកចិត្ត ព្រោះគេ (ទូតថៃ)ខ្លាចខ្ញុំ និង តារាស្រីម្នាក់ទៀត ទៅដល់កាណាដាហើយ
មិនត្រឡប់មកស្រុកខ្មែរវិញ តាមកាលកំណត់"។

យ៉ាងណាក្តី កញ្ញា លី អ៊ីវ៉ាធីណា បាននិយាយថា ចំពោះការបាត់បង់ឱនេះ មិនបានធ្វើឲ្យនាងមាន
ការសោកស្តាយខ្លាំងនោះទេ គឺវាជារឿងធម្មតា ហើយប្រសិនបើមានឱកាសក្រោយៗ នាងនឹងព្យា
យាមជាថ្មីម្ដងទៀត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: ly evathina entertainment khmer star