ព័ត៌មានកីឡា៖ Chelsea ធ្វើដំណើរទៅកាន់ទឹកដីខាងក្រៅ ប៉ះជាមួយក្រុមខ្លាំងប្រចាំតំបន់ Paris St G របស់ប្រទេសបារាំង ធ្វើឲ្យក្រុមមិនអាចស្ពាយជោគជ័យត្រឡប់មកវិញបានឡើយ ខណៈលទ្ធផល បានត្រឹមតែបង្ហាញថា ក្រុមទាំងស្មើគ្នាតែប៉ុណ្ណោះ ដោយពិន្ទុ ១ ស្មើ។
Chelsea បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ណាស់ទៅហើយ សម្រាប់ការប្រកួតមួយនេះ រហូតដល់ ក្រុមអាចស្វែងរកពិន្ទុនាំមុខបាន ១ គ្រាប់នៅនាទីទី ៣៦ ដោយកីឡាករ Ivanovic ប៉ុន្ដែរហូតនាទីបន្ដបន្ទាប់មកទៀត ក្រុមមិនអាចរកបានទៀតនោះឡើយ ។ ចំណែកក្រុម Paris St G វិញក៏បានរកគ្រាប់បាល់បាន ១ គ្រាប់សងវិញដែរ នៅនាទីទី ៥៤ ដោយកីឡាករ Cavani ធ្វើឲ្យក្រុម ក៏មានពិន្ទុកាន់មួយគ្រាប់នៅក្នុងដៃផងដែរ រហូតចប់ការប្រកួត ។
សម្រាប់ការប្រកួត ក្នុងរដូវកាល CHAMPIONS LEAGUE នេះ Chelsea ត្រូវបានទទួលការទុកចិត្ដច្រើន ពីអ្នកគាំទ្ររបស់ខ្លួន ក្រោយពីមានការ ស្ទង់មតិថា ក្រុមមានឱកាសឈ្នះច្រើន ជាងចាញ់ ពីព្រោះ ក្រុម ដៃគូររបស់ខ្លួន បានអវត្ដមានកីឡាករខ្លាំងចំនួនដល់ទៅ ៣ នាក់ ដែលរវល់ ព្យាបាលរបួសនៅមន្ទីពេទ្យ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ប៊ីប៊ីស៊ី