CamNews

កីឡា 

ខ្សែប្រយុទ្ធ Real Madrid ប្រើជង្គង់ហោះឥតធម្មមេតា្ដ ផ្ដួលកីឡាករ Sevilla នៅនឹងកន្លែង (វីដេអូពិតៗ)

ព័ត៌មានកីឡា៖​ ហេតុការណ៍ប្រកួត រវាងក្រុម Real Madrid ប៉ះជាមួយ Sevilla កាលពីយប់ថ្ងៃពុធ បានបង្កឲ្យ​មានគ្រោះថ្នាក់មួយកើតឡើង ខណៈពេលដែលការប្រកួត ទើបតែចាប់ផ្ដើមត្រឹមតែ ៣៥ នាទីប៉ុណ្ណោះ ដោយ​កីឡាករ ខ្សែប្រយុទ្ធ Karim Benzema ប្រើក្បាច់ជង្គង់ហោះ បញ្ចប់គ្រាប់បាល់ ប៉ុន្ដែមិនចំ គ្រាប់បាល់ទេ បែ​ជា​ប្រទះនឹង ក្បាលអ្នកចាំទី របស់ ក្រុម Sevilla ឈ្មោះថា Beto ពេញមួយទំហឹង ។ 


មួយជង្គង់ហោះរបស់ Karim Benzema បានធ្វើឲ្យកីឡាករ រមូចូលគ្នា ដូលនៅនឹងកន្លែងមិនអាចកំរើកបាន ខណៈក្រុមគ្រូពេទ្យស្វះស្វែង លើកចេញជាបន្ទាន់ ។ ហេតុការណ៍គ្រោះថ្នាក់នោះ អាជ្ញាកណ្ដាលមិនទាន់សម្រេច ដកបេក្ខភាព​កីឡាករពីការប្រកួតនៅឡើយទេ ដោយកីឡាករ​អាចបន្ដការលេងរហូតដល់ ចប់ការ​ប្រកួត ។ 

ទស្សនាវីដេអូទាំងអស់គ្នាខាងក្រោម  ៖  



ដោយ៖ អឿ អ៊ុយ

ប្រភព៖ 101greatgoals

 


Tags: Sport News Real Madrid Karim Benzema