ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួតរវាង Chelsea នឹង Arsenal កាលពីម្សិលមិញ នៅពហុកីឡរដ្ឋាន Stamford Bridge ពិតជាជក់ចិត្ដអ្នកទស្សនាជាខ្លាំង ទាំងការប្រយុទ្ធកីឡាករ និង ប្រធាន ក្រុម ។
យោងតាមការបកស្រាយ របស់គេហទំព័រ Mirror បានលើកឡើងថា ភាពតានតឹងសម្រាប់ការប្រកួត មួយនេះមើលទៅ មិនមានការលំបាកអ្វីនេាះទេថ្វីត្បិតតែប្រើរយៈពេលយូ តែអ្វីដែល ពិបាកគឺត្រឹមតែរយៈពេល ២០ នាទីក្រោយការប្រកួត ប្រធានក្រុមទាំង ពីរ ត្រូវប្រឈមមុខដាក់គ្នា កើតក្ដីអាក់អន់ចិត្ដ ។ ការមិនពេញចិត្ដ លោក Arsen Wenger មានការក្ដៅក្រហាយជាមួយកីឡាករ ខ្សែការពារ Chelsea គីកីឡាករ Gary Cahill ចំពោះការប្រកួត ដោយហេតុ កីឡាករម្នាក់នេះ បានធ្វើរឿងមិនគប្បីលើ កីឡាករ Alexis Sanchez របស់ Arsenal សាកសមពិន័យមិនឲ្យចូលរួមក្នុងការប្រកួតនេះ តែបែជាត្រឹមតែដកហូត កាតលឿងតែប៉ុណ្ណោះ ។
ក្នុងជម្លោះមួយនេះប្រធាន Arsenal ប្រើកំហឹងដោះស្រាយ រហូតគាត់ហ៊ាន យកដៃគាត់រុញច្រាន ប្រធាន Chelsea ទៅក្រោយ ធ្វើឲ្យអ្នកជំវិញមានការកាន់តែចាប់អារម្មណ៍ជាងការប្រកួតបាល់ទៅទៀត ។ ហើយមិនត្រឹមតែប៉ុណ្ណោះគាត់និយាយទៀតថា សម្រាប់ការធ្វើបែបនេះ គឺគាត់មិនស្ដាយក្រោយឡើយ ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ Mirrow