ព័ត៌មានអន្តរជាតិ ៖ ក្រសួងសុខាភិបាល កូរ៉េខាងត្បូង ចេញសេចក្តី ថ្លែងការណ៍ ចុងក្រោយអោយ ដឹងថា មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃសុក្រ នេះ ករណីឆ្លងវីរុស ផ្លូវដង្ហើម Mersថ្មីទៀតហាក់មានការ ធ្លាក់ចុះ ពោល មានករណីឆ្លង Mers តែ មួយ ករណី ទៀត នោះទេ នៅថ្ងៃសុក្រសប្តាហ៍នេះ ស្រប ពេលដែលញ៉ាំងអោយតួរលេខ អ្នកជម្ងឺឆ្លង Mers សរុប កើនឡើងដល់ ១៦៦ នាក់ហើយនៅទូទាំង ប្រទេស កូរ៉េខាងត្បូង ។
គួរបញ្ជាក់ថា តួរលេខ ពីក្រសួងសុខាភិបាល កូរ៉េ ខាងត្បូង បញ្ជាក់អោយដឹងថា អត្រាឆ្លងជាប្រចាំ ថ្ងៃនៃវីរុសអាចស្លាប់បាត់មួយនេះ មានការធ្លាក់ ចុះ គួរកត់សម្គាល់ ចាប់តាំងពីថ្ងៃទី ៣ មិថុនា មក ម្ល៉េះ។ សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ចាប់ តាំង ពីមានការផ្ទុះឡើង នូវជម្ងឺឆ្លង Mers លើ ទឹកដី ប្រទេស កូរ៉េខាងត្បូង ពី ដើម ខែ ឧសភា មក ជនរងគ្រោះជាអ្នកជម្ងឺ ២៤ នាក់ហើយ បាន ស្លាប់បាត់បង់ជីវិត ដោយសារតែការវាយប្រហារ ពីសំណាក់ វីរុសផ្លូវដង្ហើម Mers មានដើមកំណើត ពីតំបន់មជ្ឈឹមបូពាហ៍ ៕
- អាន ៖ អាសន្នរោគ ផ្លូវដង្ហើម Mers ឆ្លង ដល់ទឹកដី ប្រទេស ថៃ ហើយ
- អាន ៖ ថ្ងៃពុធនេះ Mers សម្លាប់មនុស្ស កើនដល់ ២០ នាក់ ខណៈ ៨ នាក់ឆ្លង Mers ទៀតហើយ
ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNA