CamNews

ព័ត៌មានជាតិ 

ក្រសួងធនធានទឹក និងឧតុនិយម៖ខេត្តចំនួន៨នឹងមានសីតុណ្ហភាពចុះត្រជាក់ ចាប់ពីថ្ងៃទី១៧ដល់២០ ខែធ្នូ ឆ្នាំ២០១៥

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥នេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី១៧ ដល់២០ ខែធ្នូ ឆ្នាំ២០១៥ខាងមុខនេះ ខេត្តចំនួន៨របស់កម្ពុជា រួមមានខេត្តបន្ទាយមានជ័យ បាត់ដំបង ប៉ៃលិន ឧត្តរមានជ័យ សៀមរាប ព្រះវិហារ ខេត្តរតនគិរី និងមណ្ឌលគិរី នឹងមានសីតុណ្ហភាពចុះត្រជាក់ ចាប់ពីសីតុណ្ហភាពអប្បរិមា១៧អង្សាសេ និងអតិបរមា ២៧អង្សាសេ។

សេចក្តីជូនដំណឹងដដែលបញ្ជាក់ថា ការចុះត្រជាក់នេះ ដោយសារកម្ពុជា បាននិងកំពុងទទួលឥទ្ធិពលខ្យល់មូសុងឥសាន និងជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន ។ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ជ្រាបព័ត៌មាន និងសំណូមពរឲ្យមានការប្រុងប្រយ័ត្ន ចំពោះស្ថានភាពអាកាសធាតុត្រជាក់នេះ៕

ផ្ដល់សិទ្ធដោយ៖ ហ្វេ្រសញ៉ូវអាស៊ី


Tags: Cambodia Social News PP