CamNews

កីឡា 

Jay Rodriguez គឺជាមុខសញ្ញាសំខាន់របស់ Liverpool និង Man City

ព័ត៌មានកីឡា៖ Man City ព្រមទាំង Liverpool កំពុងសម្លឹងមើល ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិ អង់​គ្លេស ម្នាក់ក្រោយពីបានដឹងដំណឹង ថា កីឡាករបានជាសះស្បើយពីជម្ងឺជង្គង់ ហើយក៏ជិតដល់ពេល​ផុត​កំណត់ នៃកិច្ចកុងត្រាដែរ​។ 

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិ អង់គ្លេស ឈ្មោះកីឡាករ Jay Rodriguez បានផ្អាកការចូលឲ្យលេង​ឲ្យក្រុម​របស់ខ្លួន Southampton តាំងតែពីខែ​មេសា ឆ្នាំ ២០១៤ មកម្ល៉េះ ក្រោយពីទទួលរងរបួសធ្ងន់ធ្ងលើ​ជង្គង់​ ។​​

ប្រភពព័ត៌មានបន្ដទៀតថា ដំណើរវិលត្រលប់របស់កីឡាករក្រោយពីជាសះស្បើយពីរបួស កីឡាករ​ក៏ស្របពេលជិតដល់ថ្ងៃផុតកុងត្រា ហើយក៏ទន្ទឹងមើលសារជាថ្មីមួយទៀត ប៉ុន្ដែមិនទាន់សម្រេចនៅឡើើយទេ ។ ប៉ុន្ដែស្របនិងការទន្ទឹងមើលដូច្នោះ មានក្រុម ៣ ដែលចាប់អារម្មណ៍ នឹងកីឡាករ គឺមានដូចជា​៖ Liverpol, Man City និង Tottenham ដែលពួកគេត្រៀមកញ្ចប់ថវិការរួចជាស្រេច ។ 



ដោយ៖ អឿ អ៊ុយ

ប្រភប៖ Mirror 


Tags: Sport News Jay Rodriguez