CamNews

តារា 

សារាយ សក្ខណា ស្វាមីជិះយន្តហោះ​ ពីអាម៉េរិកមករក​ ប្រពន្ធដល់​ស្រុកខ្មែរ

ភ្នំពេញ៖ ការវិលត្រឡប់មកលេងស្រុកកំណើត របស់តារាស្រីអ្នកនាង សារាយ សក្ខណា ទាំងខ្លួនកំពុងតែមានផ្ទៃពោះនោះ បានធ្វើឲ្យស្វាមី របស់នាង លោក កែវ ប៊ុនមេត្រី មានការព្រួយបារម្ភ និងមានចិត្តនឹកភរិយា ជាខ្លាំង រហូតដល់លោក មិនអាចទ្រាំបាន ក៏ត្រូវធ្វើដំណើរមកតាម ភរិយាដល់ស្រុកខ្មែរ ។

ជួបសម្ភាសន៍ជាមួយគេហទំព័រ Looking TODAY កាលពីពេលថ្មីៗនេះ ម្តាយរបស់តារា ស្រីសម្បុរស្រអែម អ្នកនាង សារាយ សក្ខណា បានប្រាប់ឲ្យដឹងថា កូនប្រសាររបស់អ្នកស្រី មានការព្រួយបារម្ភ និងគិតពី សក្ខណា រហូតត្រូវជិះយន្តហោះ មកតាមដល់ស្រុកខ្មែរ វាមិនមែនជារឿងចំឡែកទេ សម្រាប់ជីវិតប្តីប្រពន្ធស្រលាញ់គ្នាមិន អាចបែកគ្នា យូរបាន គ្រាន់តែស្វាមីមកដល់ភ្លាមពួកគេ បណ្តើរគ្នាដើរលេងភ្លេតតែម្តង។

ម្តាយរបស់តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងបន្តទៀតថា «កូនប្រសារ ខ្ញុំគេមកនេះ មិនមែន ដោយសារការប្រច័ណ្ឌអ្វីឡើយ តាមពិតទៅដំបូងឡើយ កូនទាំងពីររបស់ខ្ញុំ គេមានគម្រោងត្រឡប់ មកលេងស្រុកជាមួយគ្នាតែដោយសារ កូនប្រសារ រវល់ទើបកូនស្រីខ្ញុំ គេមកមុន ហើយនៅពាក់កណ្តាល ខែនេះគេ (កូនប្រសារ)ក៏មកក្នុងបំណង ទទួលភរិយា និងដើរលេងជុំគ្នា មុនត្រឡប់ទៅអាម៉េរិកវិញនៅចុងខែនេះ» ។

អ្នកស្រីបានប្រាប់ឲ្យដឹងបន្តទៀតថា ស្វាមីសក្ខណាមានការព្រួយបារម្មណ៍ និងស្រលាញ់សក្ខណាខ្លាំង ជាក់ស្តែង ដូចពេលនេះ សក្ខណា គេត្រូវត្រឡប់ទៅវិញ ស្វាមីនាងក៏មិនទុកចិត្តឲ្យទៅម្នាក់ឯង ព្រោះថាពេលនេះនាងកំពុង តែមានផ្ទៃពោះផង គឺពិបាកក្នុងការ ធ្វើដំណើរ ម្នាក់ឯងខ្លាំងណាស់ ។ ម្យ៉ាងទៀតការមកលេងស្រុកកំណើតលើក នេះ គឺមានបំណងចង់មកដើរលេងជុំគ្នាផង ព្រោះថាបន្ទាប់ពីត្រឡប់ ទៅវិញមិនដឹងថា ពេលណា សក្ខណា ត្រឡប់មក លេងគ្រួសារទៀតទេ ទំនងប្រហែលជាត្រូវរង់ចាំឆ្លងទន្លេ ហើយរឹងដៃរឹងជើង ទើបពីរនាក់ប្តីប្រពន្ធ គេនាំចៅមក លេងអ្នកស្រីម្តងទៀត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh