ព័ត៌មានកីឡា៖ សេចក្ដីសម្រេចចុងក្រោយ និង ផ្លូវការរបស់ FA លើករណីជម្លោះគ្នា រវាង Chelsea នឹង Everton ដោយក្រុមទាំងពីរត្រូវ ទទួលការផាកពិន័យជាទឹកប្រាក់ដល់ទៅ ៣០០០០ ផោន ។
ផ្អែកតាមសេចក្ដីថ្លែងការរបស់ FA បានបង្ហាញឲ្យដឹងថា យោងតាមកំហុសនៃជម្លោះគ្នាកាលពី ថ្ងៃទី ១១ ខែ កុម្ភៈ ដែលបានបង្កឲ្យមានការរំខានដល់ពេលវេលាប្រកួតរបស់ក្រុម FA សម្រេចធ្វើការផាកពិន័យលើក្រុមទាំងពី ដល់ទៅ ៣០០០០ ផោន ដើម្បីឲ្យធានាបាន នូវការគ្រប់គ្រងក្រុមផ្សេងទៀត កុំឲ្យមានរឿងរ៉ាវបែបនេះកើតឡើងបន្ដទៀត ។
សម្រាប់សកម្មភាពរបស់ ក្រុមទាំងពីរ មិនទាន់មានអ្វីប្លែក ឬប្រតិកម្មនិងការពិន័យនេះ ឡើយទេ ។
គូសបញ្ជាក់ឲ្យដឹងផងថា សម្រាប់សេចក្ដីសម្រេចរបស់ FA បានប្រកាសរួចម្ដងហើយ ថាក្រុមទាំងពីរនឹងត្រូវបានធ្វើការផាកពិន័យ ប៉ុន្ដមិនទាន់ប្រាប់ពីចំនួនទឹកប្រាក់ ថាត្រូវពិន័យប៉ុន្មានឲ្យបា្រកដ តែនាពេលនេះ សម្រេចក្ដីសម្រេចចុងក្រោយ ក្រុមទាំង ពីរ ត្រូវពិន័យ ៣០០០០ ផោន ចំនួនសរុប ។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ app onefootball