CamNews

តារា 

ពេជ្រ សោភា បដិសេធ ដំណឹងរៀបការដើមឆ្នាំ ២០១៥

ភ្នំពេញ៖ តារាចម្រៀង និងជាគ្រូបង្វឹក ដ៏ល្បីល្បាញ នាង ពេជ្រ សោភា ថ្មីៗនេះ ត្រូវបានបណ្ដាញ សារព័ត៌មាន ក្នុងស្រុកមួយចំនួន ចុះផ្សាយជាហូរហែថា កំពុងត្រៀមខ្លួន ចូលរោងការឆាប់នេះ ដែលម្ដាយរបស់នាង កំពុងតែរៀបចំ កក់រោងកក់ហាងបណ្ដើរៗ និងរកទីតាំង ឲ្យបានល្អ ។ ព័ត៌មានមួយចំនួននោះ បាននិយាយថា នាងមិនមែន ជាអ្នករៀបចំកម្មវិធី មង្គលនោះឡើយ ពោលគឺនៅលើ ម្ដាយទាំងស្រុង ។ ចំណែកឯកាលបរិច្ឆេទ នៃពិធីមង្គលការវិញ យ៉ាងយូរបំផុតដើម ឆ្នាំ២០១៥ ខាងមុខ ។ ក្រោយពិធីមង្គលបញ្ចប់ ពេជ្រ សោភា នឹងនាំម្ដាយទៅសំងំ សោយសុខនៅលើទឹកដី ចាយប្រាក់ដុល្លារ នោះហើយ ។

ជំនួបតាមសារ អេឡិចត្រូនិកមួយ ពេជ្រ សោភា បាននិយាយប្រាប់ LookingTODAY ថា "ខ្ញុំមិនបាននិយាយអ្វី ដែលគេបានចុះផ្សាយផង ចុះហេតុអ្វីក៏ដឹងច្បាស់ ជាងខ្ញុំម្ល៉េះ ? ខ្ញុំមិនបានគិតគូ គំរោងរៀបអាពាពិហ៍ពាហ៍ នៅឡើយទេ ម្ដាយខ្ញុំក៏ដូចគ្នា តើអ្នកណាជាអ្នកនិយាយ ឬអ្នកកាសែតការខ្លួនឯង ? " ។

ថ្វីត្បិតតែ តារាចម្រៀង ពេជ្រ សោភា មិនបានបញ្ចាក់ ពីកាលបរិច្ឆេទ ពិតប្រាកដណាមួយ ប៉ុន្តែនាងធ្លាប់បាននិយាយថា កម្មវិធីមង្គលនេះ អាចរៀបតែ៣០តុប៉ុណ្ណោះ សម្រាប់អ្នកសិ្នទ្ធស្នាល និងសាច់ញាតិនាងប៉ុណ្ណោះ ។ សម្រាប់អ្នកសិល្បៈវិញ គឺតែអ្នកសិ្នទ្ធស្នាលប៉ុណ្ណោះ ព្រោះនាងធុញថប់ នឹងការអួតអាងគ្នា ឲ្យតែមានកម្មវិធីអ្វីមួយ តែងតែប្រជែងគ្នា តុបតែងខ្លួន ប្រជែងឡានទំនើបៗ ធ្វើឲ្យនាងហត់នឿយណាស់ ចូលចិត្តជីវិតបែបសាមញ្ញាៗ ធម្មតា ដូចនេះបានជានាងកម្រ ចូលរួមកម្មវិធីតារាៗ ណាស់ លើកលែងតែអ្នកដែលស្គាល់ ជិតដិតបំផុត ទើបចូលរួម ។

គួរបញ្ជាក់ថា អនាគតតួអង្គកូនកំលោះ ជាបុរសពោះម៉ាយ ត្រូវបានគេស្គាល់ថា មានឈ្មោះ លោក ឡៅ ឆាលី ជាមុខងារ ជានាយទាហាន អាមេរិក បានលែងលះ ជាស្ថាពររួចហើយ ជាមួយប្រពន្ធដើម ដូចនេះ ពេជ្រ សោភា មិនបាច់ព្រួយចិត្តរឿងអនាគតប្ដីនាង ថា ជំពាក់ជំពិន ជាមួយអ្នកណាទៀតទេ គឺជារបស់នាងផ្ដាច់មុខ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh