CamNews

ព័ត៌មានអន្តរជាតិ 

កូរ៉េខាង​ជើង បដិសេធ​ទស្សនៈ ការ​ធូរស្រាល​នៃភាព​តាន​តឹង នៅ​ឧបទ្វីប​កូរ៉េ

សេអ៊ូល៖ មន្រ្តីប្រទេស កូរ៉េខាងជើង បាននិយាយនៅថ្ងៃអង្គារ ទី១៤ ខែឧសភា ដោយបដិសេធ
ចំពោះ ការវាយតម្លៃដែលថា ភាពតានតឹងនៅឧបទ្វីបកូរ៉េ ត្រូវបានធូរស្រាល ហើយថាការបន្តសម
យុទ្ធយោធា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ជាការឆាបឆេះមិនច្បាស់លាស់។

ទីភ្នាក់ងារព័ត៌មាន កូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយថ្ងៃអង្គារ ទី១៤ ខែឧសភាថា កាសែត រ៉ូដុង
ស៊ីនមូន ដែលជាកាសែតមួយ គ្រប់គ្រងដោយគណបក្ស ពលករកូរ៉េ (WPK) របស់កូរ៉េខាងជើង
បានផ្សាយ ដែលអត្ថបទត្រួតពិនិត្យ ក្នុងទីក្រុង សេអ៊ូលថា លក្ខខណ្ឌជាច្រើន នៅតែមិនច្បាស់
លាស់ ដោយសារតែសមយុទ្ធជើងទឹក របស់សម្ព័ន្ធមិត្តទំាងពីរ ធ្វើឡើងនៅសមុទ្រខាងកើត។

កាសែតនោះ បានផ្សាយដោយអះអាងថា «ស្ថានភាពនៃភាពតានតឹង នៅលើឧបទ្វិបកូរ៉េនេះ មិន
បានថមថយបន្តិចណាទេ»។

ការជំទាស់នេះ បានកើតឡើងបន្ទាប់ពី រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង ហាក់ដូចជាបន្ថយនូវ វោហា
សាស្រ្តរបស់ខ្លួន ក្នុងរយៈពេល ប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីប្រទេសនេះ បានគម្រាមកំហែង
វាយប្រហារ ដោយអាវុធនុយក្លេអ៊ែរ ទៅលើប្រទេស កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កាលពី
ដើមឆ្នាំនេះ។

កាសែត រ៉ូដុង ស៊ីនមូន បានសរសេរទៀតថា «សមយុទ្ធយោធាជើងទឹក ដែលមានការចូលរួមពី
ក្រុមនាវាចម្បំាងដឹកយន្តហោះ Nimitz របស់អាមេរិក កំពុងបង្កើតឲ្យមានភាព តានតឹងក្នុងតំបន់
ជាពិសេសបានកើតឡើង យ៉ាងឆាប់រហ័ស បន្ទាប់ពីកូរ៉េខាងត្បូង និងអាមេរិក ដឹកនាំសមយុទ្ធ
យោធា Foal Eagle រួចមក៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: international news social ព័ត៌មានអន្តរជាតិ