CamNews

កីឡា 

Jose Mourinho អះអាងមិនចាកចេញពី Premier League ជាដាច់ខាត តែមិនច្បាស់ថា នៅជាមួយ Chelsea រហូតដែរ

ព័ត៌មានកីឡា៖ បន្ទាប់ពីបានលេចឮដំណឹងថា លោក​ Jose Mourinho ត្រូវទទួលការទាក់ទង ពី​បណ្ដា​សំ​ណាក់ក្រុមខ្លាំង Real Madrid វិលត្រលប់ទៅគ្រប់គ្រប់វិញនោះ លោក​បាន ធ្វើការបដិសេធថានឹង​​មិន​ចាកចេញពី ទឹកដីអង់គ្លេស នោះឡើយ ហើយម្យ៉ាងវិញទៀត កាលពីម្សិលមិញនេះ រួបលោក ក៏ទើប​តែ​ទទួលបាន​ពាន​​​រង្វាន់គ្រូបង្វឹកឆ្នើម​ប្រចាំរដូវកាល Premier League ទៀតផង។​

លោក​ Jose Morihno បានទទួចប្រាប់ដល់អ្នកការសែត ប៊ីប៊ីស៊ី ថាគាត់នឹងមិនឈានជើងចេញ​ពី​ទឹក​ដី Premier League ជាដាច់ខាត ប៉ុន្ដែក៏មិនប្រាកដថា នៅគ្រប់គ្រងក្នុងទឹកដី Chelsea រហូតនោះដែរ​ ពោល​​គឺ អាចនឹងមានគម្រោងផ្លាស់ប្ដូរយុទ្ធសាស្រ្ដថ្មីនៃទឹកដីដដែល តែអាចជាក្រុមផ្សេង មិនមែន Chelsea។ 

លោក​ Jose Mourinho ចាប់ផ្ដើមចូលកាន់ដំណែងជាគ្រូបង្វឹកក្នុងក្លឹប Chelsea លើកដំបូងនៅ​ចន្លោះ​ឆ្នាំ ២០០៤-​២០០៧ ក្រោយមកទៀតតំណែងរបស់គាត់ត្រូវផ្លាស់ប្ដូរដោយលោក Abramovich ។ បន្ទាប់​​មក​នា​ឆ្នាំ ២០១៣ លោក Mourinho ក៏បានវិលត្រលប់មកកាន់ Chelsea វិញ រហូតកសាងមុខមាត់​ ​ដោយ​ជោគ​ជ័យ ដណ្ដើមយកបានពាន Premier League ២០១៤-២០១៥ ហើយសម្រាប់អនាគតទៅ មុខ​នឹង​មិន​ច្បាស់​លាស់នោះទេ ថាតើ​នឹងប្រែប្រួលទៅជាយ៉ាងណានោះ ប៉ុន្ដែអ្វីដែលគាត់មានគឺគាត់ ពិតជាស្រលាញ់ Chelsea ជាខ្លាំង។


ដោយ៖ អឿ អ៊ុយ

ប្រភព៖ ប៊ីប៊ីស៊ី 


Tags: Sport News Chelsea Jose Mourinho