ក្រោយពីការស្ងប់ស្ងាត់មួយរយះពេល ជាមួយនឹងបណ្តាព័ត៌មានចចាមអារាមមិនពិត ស្តីពីមនុស្ស
មច្ឆា ថ្មីៗនេះនៅលើអ៊ីនធឺណេត បានលេចចេញនូវវីដេអូមួយ ដែលថតបានទិដ្ឋភាព សត្វចម្លែក
មួយក្បាល ដែលមានរាងដូចជាពាក់កណ្តាលមនុស្ស និងពាក់កណ្តាលសត្វត្រី នៅឯសមុទ្រនា
ទីក្រុង Kiryat Yam ប្រទេសអ៊ីស្រាអែល។ វីដេអូនេះត្រូវបានយុវជនម្នាក់ឈ្មោះ Shlomo Cohen
ថតបាន។ Cohen បានឲ្យដឹងថា គាត់ថតបានវីដេអូនេះ កាលពីពីរបីខែមុន។
ពេលនោះ ក្នុងដំណើរកំសាន្តទៅលេងឯសមុទ្រជាមួយមិត្តភក្តិ Cohen និងមិត្តភក្តិបានឃើញនារី
ម្នាក់ ដេកនៅលើផ្ទាំងថ្ម ក្បែរមាត់សមុទ្រ ប៉ុន្តែអ្វីដែលចម្លែកនោះ រាងដេករបស់មនុស្សស្រីនេះ
ដូចខុសពីធម្មតា។ ដំបូងឡើយ Cohen គ្រាន់តែគិតថា សត្វចម្លែកនោះ គឺជាមនុស្សស្រីម្នាក់
កំពុងងូតទឹកអាំងថ្ងៃតែប៉ុណ្ណោះ ប៉ុន្តែនៅពេលពួកគេបានចូលទៅជិត សត្វចម្លែកនោះ បានផ្អើល
និងលោតចូលទឹកសមុទ្រ បាត់ស្រមោលមួយរំពេច។
សត្វចម្លែក ដែលត្រូវបានគេចាត់ទុកថាជា មនុស្សមច្ឆា
ពេលនោះ Cohen មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពេលដែលបានឃើញ រូបរាងដ៏ចម្លែករបស់
មនុស្សស្រីនោះ។ បើតាមការរៀបរាប់ សត្វចម្លែកដែលនិយាយនោះ គឺមានពីរប្រភេទរួម
បញ្ចូលគ្នា គឺពាក់កណ្តាលមនុស្ស និងពាក់កណ្តាលទៀតជាសត្វត្រី ដែលមានកន្ទុយដ៏ធំ
ជាពិសេស។
Cohen មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះទិដ្ឋភាពដែលខ្លួនបានឃើញ
ក្រោយពេល រឿងនេះត្រូវបានផ្សព្វផ្សាយចេញមក រដ្ឋាភិបាលទីក្រុង Kiryat Yam បានប្រកាស
ថា នឹងផ្តល់រង្វាន់ជាទឹកប្រាក់ចំនួន ១លានដុល្លារ ដល់អ្នកណាដែលថតបានរូបជាក់ស្តែងដំបូង
គេ ស្តីពីសត្វចម្លែកនេះ។
បន្ទាប់ពីបានឮសេចក្តីប្រកាសនេះ មានមនុស្សជាច្រើន បានទៅប្រមូលផ្តុំគ្នាជិតសមុទ្រនោះ
ទាំងយប់ទាំងថ្ងៃ ដោយសង្ឃឹមថា នឹងថតបានរូបភាពជាក់ស្តែងដំបូងគេ របស់សត្វចម្លែកនោះ
ដើម្បីទទួលបានប្រាក់រង្វាន់ ដ៏ច្រើនសន្ធឹកសន្ធាប់ ពីរដ្ឋាភិបាលរបស់ខ្លួន។
ទស្សនាវីដេអូ សត្វចម្លែកនេះ ដូចខាងក្រោម៖
ដោយ៖ សិលា
ប្រភព៖ K14