វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា នៅថ្ងៃអង្គារនេះ បាននិយាយ
ថា ការបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ "រករឿង" របស់កូរ៉េខាងជើង មិនបានធ្វើមានសន្តិសុខ
និងអំពាវនាវឱ្យមានវិធានការជាអន្តរជាតិ "ដ៏ឆាប់រហ័ស" និង "អាចទុកចិត្តបាន" ដើម្បីឆ្លើយតបទៅ
បញ្ហានេះ។
គេហទំព័រ Channel News Asia រាយការណ៍ឱ្យដឹងនៅថ្ងៃអង្គារ ទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ថា លោក
អូបាម៉ា ក៏បានសច្ចាផងដែរ នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោកដែលថា ទីក្រុងវ៉ាស៊ីនតោន
នឹងប្រយ័ត្នប្រយែង ចំពោះការប្រឈមមុខនឹងការបំផ្ទុះក្រោមដី ដោយរដ្ឋឯកោ និងរក្សាជំហរមិនប្រែ
ប្រួល នៅក្នុងការប្តេជ្ញាចិត្តរបស់ខ្លួន ជាមួយនឹងសម្ព័ន្ធនានានៅអាស៊ី។
លោក អូបាម៉ា ថ្លែងថា "ការបង្កហេតុទាំងអម្បាលមាណ មិនបានធ្វើឱ្យកូរ៉េ នៅសុខស្រូលនោះជាដាច់
ខាត"៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល