CamNews

កីឡាអន្តរជាតិ 

Pedro ត្រូវបានជំរុញកុំឲ្យផ្ទេរទៅ Man United ខណៈ Van Gaal ត្រូវបានគេអះអាងថា ជាថ្នាក់ដឹកនាំ អន់

ព័ត៌មានកីឡា៖ កាលពីមួយរយៈមុន ក្លឹប Barcelona នឹង Man United បានយល់ព្រមព្រាងគ្នាជាពាក្យសម្ដី ទាំង​ស្រុងហើយ លើទីផ្សារកីឡាករ ខ្សែប្រយុទ្ធ Pedro ក្នុងតម្លៃខ្លួន ២៤.៧ លានផោន ហើយបន្ដសន្យាថានឹងបញ្ចប់ជាផ្លូវការនៅថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្ដែទន្ទឹននឹងការយល់ព្រមនេះ កីឡាករត្រូវបាន លោក Hristo Stoichkov ណែនាំ មិនឲ្យចូលទៅវិញ ថែមទាំងអះអាងទៀតថា លោក Louis Van Gaal កំពុងបំផ្លាញក្លឹប Man United ។ 

Hristo Stoichkov បានបញ្ចុះបញ្ចូល Pedro មិនឲ្យផ្ទេរចូលទៅកាន់ Man United ឡើយខណៈដែលក្លឹបនេះ កំពុង​តែត្រូវដឹកនាំដោយ លោក​ Louis Van Gaal ដែលគាត់បានយល់ថា Van Gaal កំពុងតែស្ថិតក្នុងការ​ចោទប្រកាន់ថា កំពុងតែផ្លាញក្លឹប Man United ហើយ ។ ហើយម្យ៉ាងវិញទៀត គាត់យល់ថា ការសម្រេចចិត្ដផ្ទេរទៅ កាន់ទឹកដី Old Tranford គឺជាគំ​និតដែលល្ងង់ជាទីបំផុត ។

Hristo Stoichkov បាននិយថា លោក Louis Van Gaal គឺជាថ្នាក់ដឹកនាំដែលគ្មានប្រសិទ្ធភាព ហើយគាត់នឹង​បញ្ចុះបញ្ចូល Pedro មិនឲ្យផ្ទេរទៅកាន់ Man United មិនខានឡើយ ព្រោះគាត់យល់ថា Louis Van Gaal គឺ​ជាអ្នកបំផ្លាញ ក្លឹប កាលពីមុន បំផ្លាញក្លឹប Barcelona ហើយឥលូវបំផ្លាញ Man United វិញម្ដង។ Hristo Stoichkov បានបន្ដទៀតថា Louis Van Gaal មិនមែនជាអ្នកថ្នាក់ដឹកនាំល្អ នោះទេ តួយ៉ាងដូចជាពេលនេះ គឺទង្វើររបស់គាត់ ធ្វើទៅលើកីឡាករចាំទី Barcelona ម្នាក់ឈ្មោះថា Víctor Valdés ដែលបានប្ដូរទៅ កាលពីចុងឆ្នាំ ២០១៤។  ដូច្នេះអ្វីដែលគាត់សង្ឃឹមបំផុត គឺគាត់ជឿជាក់ថា Pedro នឹងស្ដាប់សម្ដីរបស់គាត់ ដោយមិន ផ្ទេរទៅកាន់​ Man United ឡើយ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ dailystar


Tags: Sport News Hristo Stoichkov Víctor Valdés