CamNews

កីឡាអន្តរជាតិ 

ព្រឹត្ដិការណ៍ បាល់ទាត់មនុស្សយន្ដ ជម្រើសជាតិ អាមេរិក ផ្ដួល ជម្រើសជាតិ អ៊ីរ៉ង់​ ៥-៤

ព័ត៌មានកីឡា៖ ព្រឹត្ដិការណ៍ប្រកួត បាល់ទាត់ មនុស្សយន្ដ រវាងក្រុមបាល់ទាត់ជម្រើសជាតិ អាមេរិក ប៉ះជាមួយ​​ជម្រើសជាតិ​អ៊ីរ៉ង ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់ Robot Soccer World Cup បានបង្ហាញលទ្ធផល​ ដោយ អាមេរិក​​​យកឈ្នះ អ៊ីរ៉ង់។​​

ក្រុមបាល់ទាត់មនុស្សយន្ដរបស់ក្រុមជម្រើសជាតិ អាមេរិក ឈ្មោះថា THORwIn ដែលត្រូវបានបង្កើតឡើង ដោយក្រុមនិស្សិតមកពីសាកលវិទ្យាល័យ Pennsylvania បានផ្ដួលដៃគូរសត្រូវ ក្រុមជម្រើសជាតិ អ៊ីរ៉ង ឈ្មោះ​​ថា Baset Adult-Size ក្រោមលទ្ធផលពន្ទុ​ 5-4 ក្នុងវគ្គប្រកួតផ្ដាច់ព្រ័ត្រពានរង្វាន់​​ Robot Soccer World Cup កាលពីថ្ងៃពុធ សប្ដាហ៍មុន ក្នុងប្រទេសចិន ។ 

ក្នុងរដូវកាលនេះ មានចំនួនក្រុមបាល់ទាត់មនុស្សយន្ដជាច្រើន​ចូលរួមប្រកួតរហូតដល់ទៅ ១៧៥ ក្រុម មកពីបណ្ដាប្រទេស​ចំនួន ៤៧ ប្រទេសផ្សេងៗគ្នា​។ ទន្ទឹមការប្រកួតនេះផងដែរ អ្នកវិទ្យាសាស្ដ្រជាច្រើន​នាក់ដែលបានចូលទស្សនាក្នុងព្រឹត្ដិការណ៍នោះ មាន​ជំនឿជាក់ថា អនាគតទៅមុខ វិទ្យាសាស្រ្ដនឹងប្រើប្រាស់ កម្លាំង​មនុស្សទាំងនេះ ដើម្បីកាត់បន្ថយ កម្លាំងពលកម្មរបស់មនុស្សបានច្រើនជាមិនខានឡើយ។​

គូសបញ្ជាក់ផងដែរថា កីឡាករទាំងអស់ ត្រូវបានផលិតឡើង ដោយប្រើការបញ្ជាដោយខ្លួនឯង ពោលមិនត្រូវបានធ្វើការបញ្ជា ដោយ​មនុស្សនោះទេ ហើយក្នុងការប្រកួត​នោះ​ផងដែរ ក្រុមកីឡាករត្រូវបែងចែក ជាពីរប្រភេទ នៃមនុស្សយន្ដ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ http://www.rt.com/


Tags: Sport News Iranian American