CamNews

ព័ត៌មានជាតិ 

បុកគ្នាទាំងកណ្តាល មានអ្នកស្លាប់ និងរងរបួស

ភ្នំពេញ ៖ យុវជនពីរនាក់ត្រូវបានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួសធ្ងន់ នៅពេលម៉ូតូរបស់ពួកគេបានបុកជាមួយនឹងឡាន ខណៈកំពុងគេចខ្លួនពីការវាយប្រហារ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម្សិលមិញ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ១ ទាលភ្លឺ នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ក្នុងឃុំចោមចៅ ៣ ។ 

លោក វ៉ន សាខន ស្នងការរងនគរបាលឃុំ បានមានប្រសាសន៍ថា មានយុវជនពីរក្រុមដែលជាប់ពាក់ព័ន្ធក្នុងហេតុការណ៍នេះ។

ដោយក្រុមទីមួយមានមនុស្ស ៥នាក់ ក្នុងនោះមានយុវជន និងយុវនារីពីរនាក់ជិះម៉ូតូពីរគ្រឿង ។ ក្រុមទីពីរមានមនុស្ស ៧ នាក់ ព្រមទាំងជិះម៉ូតូចំនួន ៤ គ្រឿង ។

លោក សាខន បានបន្ថែមទៀតថា ក្រុមទាំង ២ នេះមានជម្លោះជាមួយគ្នាជាយូរមកហើយ ។ លោកបានកត់សម្គាល់ថា ក្រុមទីមួយត្រូវបានដើរចេញពីក្លឹបរាត្រីមួយ ។ 

ចំនែកក្រុមទីពីរបានដេញតាមក្រុមទី ១ ដោយជិះម៉ូតូដើម្បីវាយប្រហារពួកគេ ដោយដាវវែង និងដំបងឈើ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ khmertimes


Tags: Local news Social news